KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

អ្នកស្រី មូរ សុខហួរ ទាមទារ​អភ័យ​ឯក​សិទ្ធិ​ជា​អ្នក​តំណាងរាស្ត្រ…ឲ្យឫទ្ធិ ជំទាវ?

នេះបានចំមេវា    មិនស្មានថា ជំទាវរោយ ជាតំណាងអត់រាស្រ្តសោះ!  មិនដឹងថាមេនេះជាក្បាលទំពែកបន្លំកោរទេតើ?
១៧ មករា ២០១២ 
ដោយ សេក បណ្ឌិត​  នៃវិទ្យុ អាស៊ី (ម៉ា) សេរី​

តំណាងរាស្ត្រ​បក្ស​ប្រឆាំង មណ្ឌល​កំពត អ្នកស្រី មូរ សុខហួរ បាន​ដាក់​ឯកសារ​ពាក់ព័ន្ធ​នានា​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សុំ​ឲ្យ​តុលាការ​ផ្ដល់​នូវ​នីតិសម្បទា ដើម្បី​ទទួល​អភ័យ​ឯក​សិទ្ធិ​ជា​អ្នក​តំណាងរាស្ត្រ​មក​វិញ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មករា ឆ្នាំ​២០១២។

អ្នកស្រី មូរ សុខហួរ បាន​ហៅ​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា ថា​ជា​កន្លែង​សម្រាប់​បម្រើ​តែ​បុគ្គល​មាន​អំណាច​មួយ​ចំនួន​ទេ ហើយ​ស្ថាប័ន​នេះ​កំពុង​ខ្វះខាត​យ៉ាង​ខ្លាំង​ចំពោះ​ប្រព័ន្ធ​សេវា​សាធារណៈ​ដែល​មាន​គោលដៅ​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ​អោយ​បាន​ឆាប់​រហ័ស ​និង​ស្មើ​ភាព​គ្នា។

ជំទាវអត់ឫទ្ធិ មូរ សុខហួរ ផ្ដល់ បទ សម្ភាសន៍ អ្នក អ្នក កាសែត នៅ ខាង មុខ សាលាដំបូង រាជធានី ភ្នំពេញ នៅ ថ្ងៃ ទី ១៧ ខែ មករា ឆ្នាំ ២០១២RFA/Uon Chhin

អ្នកស្រី​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ មករា បន្ទាប់​ពី​មន្ត្រី​តុលាការ​បាន​បដិសេធ​ពុំ​ទទួល​ឯកសារ​ប្ដឹង​ទាមទារ​នីតិសម្បទា ដោយ​ពន្យារ​ពេល​រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ ឬ​រហូត​ដល់​ព្រះរាជអាជ្ញា​ស្ដីទី​ចូល​មក​ធ្វើ​ការ។

អ្នកស្រី មូរ សុខហួរ៖ «គុណភាព​នៃ​សេវា​តុលាការ គឺ​អន់ថយ​មែន​ទែន គេ​យក​ពាក្យ​មក គឺ​មាន​តែ​មនុស្ស​ម្នាក់​ទេ ដែល​អាច​សម្រេច​ថា ទទួល​បាន ឬ​មិន​ទទួល។ សេវា​អ៊ីចឹង បើ​សិន​ជា​ខ្ញុំ​ជា​ជន​ក្រីក្រ តើ​ខ្ញុំ​អាច​ចាំ​បាន​ទេ?»

វិទ្យុ​អាស៊ីសេរី​ពុំ​ទាន់​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ទេ នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​មករា។

តំណាងរាស្ត្រ​មណ្ឌល​កំពត នៃ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ត្រូវ​រដ្ឋ​សភា​ដក​ហូត​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្ត្រ កាល​ពី​ខែ​មេសា ឆ្នាំ​២០០៩ ពាក់ព័ន្ធ​នឹង​ករណី​ប្ដឹង​ផ្ដល់​គ្នា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក​បណ្ឌិត ហង្ស ពុទ្ធា ទីប្រឹក្សា​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា និកហ្វិក (NICFEC) មាន​ប្រសាសន៍​ថា បញ្ហា​មន្ត្រី​តុលាការ​ពន្យារ​ពេល​ទទួល​ឯកសារ​ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នេះ ជា​ករណី​មួយ​បង្ហាញ​ថា ស្ថាប័ន​តុលាការ​ហាក់​បី​ដូច​មាន​អ្នក​ធ្វើ​ការ​តែ​ម្នាក់ ឬ​អ្នក​មាន​សិទ្ធិ​តែម្នាក់។

លោក​បន្ត​ថា ធម្មតា​ការងារ​រដ្ឋបាល​ត្រូវ​តែ​មាន​អ្នក​ជំនួស ប្រសិន​បើ​អ្នក​ទទួល​បន្ទុក​ផ្នែក​ណា​មួយ​អវត្តមាន ប៉ុន្តែ​រឿង​នេះ អាច​បណ្ដាល​មក​ពី​សម្ពាធ​នយោបាយ៖ «ជួនកាល​អាច​បង្ក​នូវ​ភាព​អសកម្ម​ដល់​លោកស្រី​តំណាងរាស្ត្រ​ហ្នឹង​ដែរ ប៉ុន្តែ​បញ្ហា​សំខាន់​ចង់​បង្ហាញ​ពី​ភាព​អសមត្ថភាព​របស់​ស្ថាប័ន​តុលាការ​វិញ​ទេ ដែល​មិន​បាន​ដោះ​ស្រាយ​រឿង​នេះ​បាទ!»

លោក​បន្ត​ថា ការ​បាត់​បង់​អភ័យ​ឯក​សិទ្ធិ​របស់​អ្នក​តំណាងរាស្ត្រ​នៅ​ក្នុង​ដំណាក់កាល​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រកួតប្រជែង​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ។ ជា​ពិសេស​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២៕

Advertisements

Written by Kham

17/01/2012 at 8:55 pm

%d bloggers like this: