KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

កម្ពុជាចង់ឱ្យតំបន់អាស៊ានក្លាយជាតំបន់គ្មានសង្គ្រាមស៊ីវិល

Everyday.com ២៧  ខែមេសា ២០១២
កម្ពុជាបានពិចារណានិងដាក់ជូនសម្រាប់តំបន់ពិនិត្យនូវគំនិតផ្តួចផ្តើមថ្មីមួយស្របតាម សភាព ការណ៍ ដែលមានការវិវត្តន៍ជាវិជ្ជមាននានា តាមបណ្តាប្រទេសក្នុង តំបន់គឺលទ្ធភាពនៃ ការខិត ខំធ្វើ យ៉ាងណាឱ្យតំបន់អាស៊ានក្លាយជាតំបន់គ្មានសង្គ្រាមស៊ីវិល ។
លោកនាយឧត្តមសេនីយ៍ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារ ជាតិថ្លែង បែបនេះ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២នេះក្នុងពិធីបើកកិច្ចប្រជុំ មន្ត្រីជាន់ខ្ពស់ការពារ ជាតិ អាស៊ានបូក(  ADMM-Plus ) ធ្វើឡើងនៅ សណ្ឋាគារអង្គរសេនជូរីខេត្តសៀមរាប ។
លោកនាយឧត្តមសេនីយ៍ទៀ បាញ់បានមានប្រសាសន៍ ថា ក្រឡេកមើលទៅ កិច្ច សហ ប្រតិបត្តិ ការតំបន់ពីអតីតនិង បច្ចុប្បន្នយើងឃើញថាបានបោះជំហាន ទៅ មុខយ៉ាងច្បាស់ លាស់ជាពិសេស ការកសាងទំនុកចិត្តការជឿជាក់ និង ការពង្រឹងស្ថាប័ន ។
កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តន៍ជាក់ស្តែងនិងការអភិវឌ្ឍន៍វិជ្ជាជីវៈរវាងមន្ត្រីសន្តិសុខនិង តួ អង្គពាក់ព័ន្ធផ្សេងៗ កំពុងតែឈានទៅមុខលើ មាគ៌ាដ៏ត្រឹមត្រូវមួយដើម្បីឆ្លើយតប ទៅនឹងសេចក្តី ត្រូវការសន្តិសុខ របស់ប្រជាជនក្នុងតំបន់ ។
លោកនាយឧត្តមសេនីយ៍ទៀ បាញ់ បានបញ្ជាក់ទៀតថា យើងទាំងអស់គ្នាបានទទួលស្គាល់ថា សន្តិ សុខរបស់អ្នក គឺជាសន្តិសុខរបស់ខ្ញុំសន្តិសុខ របស់ខ្ញុំគឺ ជា សន្តិសុខរបស់អ្នកដែរ ។
សន្តិសុខរបស់យើង(ដែលសំដៅទៅលើតំបន់ អាស៊ាន)គឺមានភាពទាក់ទង គ្នាមិន អាចកាត់ ផ្តាច់ បាននិងមានភាពពឹងពាក់គ្នាទៅវិញទៅមក។ និយាយម៉្យាងទៀត តំបន់ អាស៊ាន របស់យើង បាន ប្តូរពីផ្នត់គំនិតសន្តិសុខបែបប្រកួតប្រជែងទៅជាសន្តិសុខសហប្រតិបត្តិការ ។
លោកបន្តថាADMM និងADMM-Plus គឺជារចនាសម្ព័ន្ធសន្តិសុខសំខាន់បំផុតនៅក្នុងដំណើរការនេះ ។ កិច្ចប្រជុំ ADSOM , ADSOM-Plus បានដើរតួនាទីជាសារវ័ន្តនៅក្នុងដំណើរការនេះផងដែរ ។
ដូចដែលបានកំណត់ឡើង នៅក្នុងសេចក្តីថ្លែងការណ៍រួមនៅក្នុងកិច្ចប្រជុំADMM-Plusនៅរដ្ឋធានី ហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀត ណាមនាឆ្នាំ២០១២ADSOM-Plus លើកទី១និងកិច្ចប្រជុំ បន្តបន្ទាប់ ជាពិសេសកិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ីក្នុង ពេលកន្លង ទៅនេះបានជំរុញឱ្យមានកិច្ច សហប្រតិបត្តិការជាក់ស្តែងយ៉ាងច្រើន  ប្រកបដោយជោគជ័យគួរឱ្យកត់ សម្គាល់ ។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថាយើងត្រូវតែបន្តធ្វើការជាមួយប្រទេស”បូក”គឺអាស៊ាន១០ប្រទេសបូកជា មួយប្រទេស៨ទៀតមានប្រទេសចិន , កូរ៉េ , ជប៉ុន , ឥណ្ឌា , អាមេរិក , រុស្ស៊ី , អូស្ត្រាលី និងនូវែលសេឡង់និង ចំណាប់អារម្មណ៍របស់បណ្តាប្រទេសផ្សេងៗ ក្នុងការចូលរួមកកិច្ចដំណើរ ការ ក្នុងនាមជាប្រទេសអាស៊ានបូក ។
យើងត្រូវតែបន្តធ្វើការជិតស្និទ្ធជាមួយប្រទេសបូក ខណៈដែលរក្សាឱ្យបាននូវតួនាទីស្នូល និង សកម្ម  របស់អាស៊ាន ដែលជាកម្លាំងចលករមួយដ៏សំខាន់បំផុតនៅ ក្នុងនិម្មាបនកម្មសន្តិស៊ិខក្នុងតំបន់ ប្រកបដោយភាពចំហតម្លាភាពនិង ការចូលរួមដើម្បីគាំទ្រនូវការបង្កើត សហគមន៍នយោបាយនិង សន្តិសុខអាស៊ានឆ្នាំ២០១៥ ។ លោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ បានមានប្រសាសន៍ទៀតថា នៅ ក្នុងបរិបទនៃភាពស្មុគស្មាញនិងភាពមិនទៀង ទាត់នៃបញ្ហាសន្តិសុខ ដែលកំពុងកើតឡើងនៅ ក្នុង តំបន់ និងដោយយល់ឃើញថា វាជាការចាំបាច់ត្រូវតែជំរុញកិច្ច ពិភាក្សា សន្តិសុខរវាងថ្នាក់ដឹកនាំ កំ ពូលនានា នៃវិស័យការពារជាតិនេះកម្ពុជា  ដែលជាប្រធានអាស៊ានបានប្រឹង ប្រែងសម្រប សម្រួល និងជួយជំរុញឱ្យមានការកែប្រែគម្លាតនៃការប្រជុំ ADMM-Plus ពី៣ឆ្នាំម្តង២ឆ្នាំម្តង ។
ជាមួយនឹងការលើកឡើងនោះលោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់បាននិយាយថា នៅតាម បណ្តា ប្រ ទេសតាមតំបន់ គឺជាលទ្ធភាពនៃការប្រឹងប្រែងធ្វើយ៉ាងណា ឱ្យតំបន់អាស៊ានរបស់ យើងក្លាយ ទៅជា តំបន់គ្មានសង្គ្រាមស៊ីវិល ។ កម្ពុជាក៏បានប្តេជ្ញាធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ជាមួយដៃគូនានា ធ្វើ ឱ្យ បានសម្រេចលទ្ធផលល្អ និងមានប្រសិទ្ធ ភាពដើម្បីរួមចំណែកបន្ថែមឱ្យបានស្ថិរភាព សន្តិ ភាព និង ការអភិវឌ្ឍន៍ក្នុងតំបន់របស់យើង។
លោកក៏បានជឿជាក់ ផងដែរថាកិច្ចពិភាក្សា រវាង អាស៊ាន និងប្រទេសអាស៊ានបូក យើងអាច ពង្រឹង បាន ថែមទៀតនូវការយល់គ្នាខាងយុទ្ធ សាស្ត្រ និង ស្វែង រកដំណោះស្រាយ ប្រកបដោយ ប្រសិទ្ធ ភាពខ្ពស់ចំពោះបញ្ហាសន្តិសុខរួមនៅក្នុងតំបន់ ។
(អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា)
Advertisements

Written by Kham

27/04/2012 at 7:07 pm

%d bloggers like this: