KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

សព​លោក ឈុត វុទ្ធី នឹង​មក​ដល់​ស្រុក​កំណើត​នៅ​ម៉ោង ៩ យប់

RFA ដោយ ឡេង ម៉ាលី   2012-04-27
     Licadho/In Kong cheth

២៧-មេសា-២០១២៖ សពលោក ឈុត វុទ្ធី ដែលគ្រួសារដឹកចេញពីខេត្តកោះកុង ឆ្ពោះមក ស្រុក កំណើត។   សាចញាតិសពបានឱ្យដឹងនៅវេលាម៉ោង ៦ ល្ងាចថ្ងៃទី ២៧ ខែមេសានេះថា រថយន្តដឹកសពកំពុងធ្វើដំណើរបានពាក់កណ្ដាលផ្លូវហើយ។

លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានមន្ត្រីកង រាជអាវុធ ហត្ថម្នាក់ ដែល យាមល្បាតទីតាំងកាប់ឈើ មួយ ក្នុងខេត្តកោះកុង បាញ់សម្លាប់នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១២។

ការបាញ់ប្រហារនេះ ខណៈដែលលោក និងអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បានចូលទៅកាន់ទីតាំងកាប់ឈើមួយ ក្នុងចំណុចវាល៣ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សពលោក ឈុត វុទ្ធី នឹងយកត្រូវគ្រួសារយកធ្វើបុណ្យ តាមប្រពៃណីសាសនា នៅស្រុកកំណើត គឺនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕

Advertisements
%d bloggers like this: