KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

ជំទប់បក្សប្រឆាំង ៖ សាលារៀនដែលគណបក្សសម្រាំងស៊ី កសាងអាចលក់ចែកលុយគ្នាចាយបាន

ដោយ ៖ ឡាំ សុធា, នគរវត្ត       ថ្ងៃទី 30 មេសា 2012

ខេត្ដសៀមរាប ៖ សាលារៀន១ខ្នងមាន៣បន្ទប់សង់អំពីឈើនៅក្នុងវត្ដសេរីវុទ្ធី ឃ្លាំងមឿង ហៅវត្ដ បន្ទាយឫស្សីត្រូវបានលោក ឈង់ ឈត់ ជំទប់មកពីគណបក្ស សម រង្ស៊ី បានឃុបឃិត គ្នាជា មួយ គណៈកម្មការវត្ដនាំគ្នារុះរើរួចយកទៅលក់ចែក លុយគ្នាដាក់ហៅប៉ៅស្ងាត់ៗ ។

សាលារៀនដែលគេសង្ស័យបានឃុប ឃិតគ្នាលក់នេះ ស្ថិតនៅក្នុងវត្ដសេរីវុទ្ធី  ឃ្លាំងមឿង ហៅវត្ដ បន្ទាយឫស្សី ស្ថិត ក្នុងភូមិបន្ទាយឫស្សី ឃុំមានជ័យ ស្រុក ប្រាសាទបាគង ខេត្ដសៀមរាប ។

លោក ឈង់ ឈត់ ជំទប់ទី២ឃុំមាន ជ័យ ជុំវិញការរិះគន់លក់សាលារៀនខាង លើនេះ បានប្រាប់ ឱ្យ ដឹងតាមទូរស័ព្ទថា សាលារៀននេះ លោកពិិតជាបានលក់ ពិតប្រាកដមែន ក៏ព្រោះតែចាស់ទ្រុឌ ទ្រោម គ្មានសិស្សមករៀន ហើយម្យ៉ាង ទៀតសាលានេះ គឺគណបក្ស សម រង្ស៊ី ជាអ្នកសាងសង់ ហេតុ ដូច្នេះលោកបាន សុំយោបល់ពីថ្នាក់លើព្រមទាំងគណៈកម្ម ការវត្ដក្នុងនោះ មានអា ជ្ញាធរ ឃុំ ចូលរួម លក់ដើម្បីយកថវិកាកសាងសាលាធម៌ នៅក្នុងវត្ដជំនួសវិញ ។ ជំទប់រូបនេះបាន បន្ដថា ថវិកាដែលលក់បានមាន១.៥០០ ដុល្លារ ទុកយកទៅកសាងសាលា ធម៌ គឺពុំបានយកទៅចែកគ្នាចាយដូច ការលើកឡើងរបស់អ្នករិះគន់នោះទេ ។

ព្រះតេជគុណ ឃ្លោក ប៊ុន ចៅអធិការ វត្ដបន្ទាយឫស្សីបានមានថេរដីកាថា ការដែលគេរុះរើសាលា រៀននេះ គេបាន ប្រាប់ព្រះអង្គថា គេសុំរុះរើដើម្បីលក់ ប៉ុន្ដែបានប្រាក់ប៉ុន្មាន និងថវិកាទាំងនោះ គេ យកទៅណាធ្វើអ្វី ពួកគេបានពុំបាន ប្រាប់ព្រះអង្គទេ។ ព្រះចៅអធិការថេរដីកា បន្ដថា

“ធ្វើអ្វីធ្វើទៅកុំឱ្យមានរឿងដល់ អាត្មា ព្រោះនេះជាសម្បត្ដិរួមរបស់រដ្ឋ” បើមានការលក់ ដូរត្រូវ សុំ ការ អនុញ្ញាត ពីអាជ្ញាធរឃុំ-ស្រុក-ខេត្ដឱ្យបានត្រឹម ត្រូវចាំលក់ជាក្រោយ ទោះបីជាគណបក្ស ណាបាន សាងសង់ក៏ដោយចុះ ។ ព្រះចៅ បានបន្ដថា ការលក់សាលារៀនខាងលើ នេះ ឧបាសិកា ឈង់ ឈត់ គេជាអ្នកលក់ ឱ្យពលរដ្ឋនៅក្នុងភូមិនេះ ហើយគេបាន និយាយថា កុំឱ្យចៅអធិការវត្ដភ័យអី ព្រោះសា លារៀននេះ ជារបស់គណបក្ស សម រង្ស៊ី ជាអ្នកសាងសង់ ហើយម្យ៉ាង ទៀតគេបាន សុំថ្នាក់លើ គណបក្សសម រង្ស៊ី រួចរាល់អស់ហើយ ព្រមទាំងអាជ្ញា ធរដែនដីអស់ហើយ ។

លោក ថន ប៊ុនថង មេឃុំមានជ័យ ដែលមានប្រសាសន៍តាមទូរស័ព្ទថា ការ ដែលគេរុះ រើសាលា រៀន ដើម្បីលក់នេះ គឺ លោកពុំបានដឹងនោះទេ ហើយពួកគេក៏ មិនបានសុំច្បាប់ពីអាជ្ញាធរដែនដីនោះ ដែរ ដោយគេសំអាងថា សាលាលរៀន មួយខ្នងនេះ ជាកម្មសិទ្ធរបស់គណបក្ស សម រង្ស៊ី ជាអ្នកកសាង ឡើង ។ ម្យ៉ាង វិញទៀត ការលក់សាលារៀននេះ គឺ លោកទទួលព័ត៌មានបានមកពីប្រជាពល រដ្ឋ រាយការណ៍មកប៉ុណ្ណោះ ។

ដោយឡែកលោក ប៊ុន គណៈកម្មការ វត្ដដែលត្រូវបានចោទប្រកាន់ពីការឃុប ឃិតលក់សា លារៀន ចែកលុយគ្នានេះ បានឱ្យដឹងថា សាលារៀនមួយខ្នងខាងលើ ពិតជាបានលក់មែន ព្រោះវាមាន ស ភាព ទ្រុឌទ្រោមណាស់ទៅហើយ ហើយបើទុក បន្ដទៀត សត្វកណ្ដៀរប្រាកដជាស៊ីពុកផុយ ចោលទទេៗ ។ ដូច្នេះក៏សម្រេចចិត្ដលក់ ដើម្បីយកថវិកាមកកសាងសាលាធម៌ ក៏ប៉ុន្ដែ អ្នក ដែល លក់សាលារៀន គឺជា លោក ឈង់ ឈត់ ជាអ្នកលក់ និងជាអ្នក កាន់ប្រាក់១.៥០០ដុល្លារ ។ លោកបាន បញ្ជាក់ថា រហូតមកទល់នឹងពេលនេះ សាលាធម៌នៅពុំទាន់បានសាងសង់នៅ ឡើយនោះទេ ។

ប្រជាពលរដ្ឋនៅភូមិបន្ទាយឫស្សី បាន រិះគន់ថា សាលារៀនរបស់រដ្ឋបើទោះជា គណបក្ស សម រង្ស៊ី ជាចំណាយថវិកា សាងសង់ក៏ដោយ បើមានការរុះរើលក់ ដូរត្រូវមានការអនុញ្ញាតពីអាជ្ញាធរដែន ដី ហើយថវិកាត្រូវយកមកកសាង ឬ អភិវឌ្ឍអ្វីមួយជារបស់រួមមិនត្រូវយក លុយទៅចែកគ្នា ឬដាក់ហោ បៅនោះទេ។

ទាក់ទិនករណីខាងលើនេះ លោក ភូ សំអាត អភិបាលស្រុកបាគងមិនអាចសុំ បកស្រាយតាម ទូរ ស័ព្ទបានទេ ដោយ ស្ថិតនៅក្រៅតំបន់សេវា ។ បញ្ហាលក់សាលា ឬរុះសាលា និង វត្ដអារាម មាន តែនៅក្នុងសម័យរបប កម្ពុជាប្រជាធិបតេយ្យរបស់លោក ប៉ុល ពត តែប៉ុណ្ណោះ ។ ទំនងជាបែបនេះហើយ បានជាប្រជាពលរដ្ឋមិនផ្ដល់សេចក្ដីទុក ចិត្ដបោះឆ្នោតឱ្យគណបក្ស សម រង្ស៊ី ព្រោះពួកគាត់ខ្លាចពេលមន្ដ្រីអត់ប្រាក់ ចាយនាគ្នារុះសាលារៀនលក់យកលុយ ទៅចែក គ្នា ចាយ ដូច ខាងលើនេះ ៕

                                       

                        

      Advertisements
      %d bloggers like this: