KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

ស្នើសម្តេចដេកជោរជំរុញឱ្យបង្កើតតុលាការការងារ…ដាចេកទៅ

Everyday.com ថ្ងៃច័ន្ទ ទី៣០  ខែមេសា ឆ្នាំ២០១២

ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលោកជាមុនីនៅថ្ងៃទី៣០ខែ មេសាឆ្នាំ២០១២បានផ្ញើលិខិតជូនសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាស្នើ សុំសម្តេច ជួយ ជំ រុញឱ្យ មាន ការបង្កើតតុលាការការងារដើម្បីដោះស្រាយរាល់វិវាទ ការងារនៅព្រះរាជាណាចក្រកម្ពុជា។
លោកជាមុនីបានបញ្ជាក់ក្នុងលិខិតនោះថាយោងតាមបញ្ញត្តិមាត្រា៣៨៧ នៃច្បាប់ការងារនៃ ព្រះរាជាណាចក្រ កម្ពុជាបានតម្រូវឱ្យបង្កើតតុលាការការងារមួយដែលត្រូវ ទទួលជំនុំជម្រះវិវាទ បុគ្គលដែលកើតឡើងរវាងកម្ម ករនិយោជិត និងនិយោជក ដោយមកពីប្រតិ បត្តិសន្យា ការងារ ឬ កិច្ចសន្យាហ្វឹកហ្វឺនកូនជាង។
លិខិតនោះបញ្ជាក់ថាតាមការកត់សម្គាល់របស់សហជីពសេរីកម្មករបានសង្កេតឃើញថារាល់ការ ដោះ ស្រាយវិវាទ ការងារ ដោយស្ថាប័នតុលាការ អាជ្ញាគតិបច្ចុប្បន្ន នេះមិនសូវបាន ផ្តល់យុត្តិធម៌ ពិត ប្រាកដជូនកម្មករនិយោជិតទេ ផ្ទុយទៅវិញ បែរជាបានដាក់ សម្ពាធយ៉ាង ធ្ងន់ធ្ងរទៅ លើកម្មករ និយោជិត។
ដូច្នេះសហជីពសេរីកម្មករកម្ពុជាយល់ឃើញថាការបង្កើតតុលាការការងារដែលជាតុលាការឯកទេសមានឯករាជ្យ ភាពនិងមានសមត្ថភាពវិជ្ជា ជីវៈសម្រាប់ដោះស្រាយ រាល់វិវាទនៅកម្ពុជា គឺអាចផ្តល់ភាពកក់ ក្តៅ និង ជំនឿទុកចិត្ត ដល់កម្មករនិយោជិត។

Advertisements
%d bloggers like this: