KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

សហភាពអឺរ៉ុបស្នើឱ្យស៊ើបអង្កេត​ឯករាជ្យមរណភាព(ឃាតកម្មលើ) ​ឈុតវុទ្ធី…មោហ៍បាំងអាខ្លាំងខាំស៊ីអាខ្សោយ

Everyday.com, 2 May 2012

សហភាពអឺរ៉ុបបានអំពាវនាវ ឱ្យធ្វើការស៊ើបអង្កេតដោយឯករាជ្យមួយ ជុំវិញការបាញ់ ប្រហារនៅតំបន់ដាច់ស្រយាលមួយក្នុងខេត្តកោះកុងកាលពីអាទិត្យមុនដែលបណ្តាល ឱ្យសកម្មជនការពារព្រៃឈើលោកឈុតវុទ្ធីនិងកងរាជអាវុធហត្ថម្នាក់ស្លាប់ ។
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលយល់ព្រមដោយប្រធានបេសកកម្មសហភាពអឺរ៉ុប  ប្រចាំនៅកម្ពុជាប្រតិភូសហ ភាពអឺរ៉ុបនិយាយថាខ្លួន មានការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ ហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារបាននិយាយថា“ប្រតិភូសហភាពអឺរ៉ុបបានអំពាវនាវឱ្យធ្វើការ ស៊ើបអង្កេតយ៉ាងលឿន និងដោយឯករាជ្យ ចំពោះករណី នេះ ដែលបានជះស្រមោល  មកលើការខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលនិងសង្គមស៊ីវិលក្នុងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ”។
សេចក្តីថ្លែងការណ៍បានបន្ថែមថាសហភាពអឺរ៉ុបនៅតែមានការព្រួយបារម្ភអំពីអំពើហិង្សាជុំវិញការការពារធនធាន ធម្មជាតិនៅកម្ពុជា ។

Advertisements
%d bloggers like this: