KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

បក្ស​សម​រង្ស៊ី​បដិសេធ​ព័ត៌មាន​ថា​សមាជិក​ខ្លួន​ជាង​៦​ពាន់​នាក់​ចុះ​ចូល​បក្ស​ប្រជាជន

RFA ដោយ វណ្ណ វិចារ, 2012-05-10
សារព័ត៌មានក្នុងស្រុកខ្លះបានផ្សាយថា គណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ទើបតែទទួលបាន សមាជិកថ្មីប្រហែល ៦ពាន់នាក់ ដែលមកពីគណបក្ស សម រង្ស៊ី។ ប៉ុន្តែអ្នកនាំពាក្យគណបក្ស សម រង្ស៊ី ចាត់ទុកថា ការប្រកាសដំណឹងនេះ ជាទង្វើភូតភរ កេងចំណេញ ផ្នែក នយោ បាយ របស់គណ បក្សប្រជាជន។

ទាក់ទងទៅនឹងព័ត៌មានដែលផ្សាយថា សមាជិកគណបក្ស សម រង្ស៊ី នៅខេត្តព្រៃវែង បានចុះចូល គណបក្សប្រជាជននៅខេត្តព្រៃវែង នោះ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ នៅ ថ្ងៃទី១០ ខែឧសភា បានចាត់ទុកថា រឿងនេះជាព័ត៌មានមិនពិត។

ក៏ប៉ុន្តែលោក យឹម សុវណ្ណ បញ្ជាក់ថា តាមពិត មានអតីតសមាជិកជាន់ខ្ពស់ ២រូបទៅចុះចូល ជា មួយ គណបក្សប្រជាជនប្រាកដមែន ប៉ុន្តែពួកគាត់ត្រូវបានគណបក្ស សម រង្សី លុប ឈ្មោះ ចេញ ពី បញ្ជី សមាជិកតាំងពីពេលមុនការបោះឆ្នោតព្រឹទ្ធសភា មកម្ល៉េះ។

លោក យឹម សុវណ្ណ បន្តថា គ្មានសមាជិកគណបក្ស សម រង្សី ជាង ៦ពាន់នាក់ឯណាចូលរួមជា មួយ គណបក្សប្រជាជនឡើយ៖

«ស្គាល់ តែពីរនាក់ទេ មានពឹងសំណាង និង ឃិន វីរៈ សុទ្ធតែជាសមាជិករបស់ គណបក្ស ប្រជាជន ស្រាប់តែម្នាក់ពីរនាក់ទេដែល ចូល។ អ្វីដែលធ្វើឲ្យខ្ញុំកត់សម្គាល់ ដូចជាគណបក្សប្រជាជន គេប្រ កាសថា មានសមាជិក ៦លាន ប៉ុន្តែបោះឆ្នោតឲ្យគណបក្សប្រជាជនមានតែជាងបីលាននាក់ទេ ក៏ ប៉ុន្តែគណបក្ស សម រង្ស៊ី មានសមាជិក ៥សែននាក់ ដល់បោះឆ្នោតបានសំឡេង ដល់ទៅ ជាង មួយលាននាក់នេះ នោះជាល្បិចកលនយោបាយដើម្បីបំភាន់មតិប្រជាពលរដ្ឋតែប៉ុណ្ណោះ»

ទោះជាយ៉ាងនេះក្តី អនុប្រធានគណបក្សប្រជាជនខេត្តព្រៃវែង លោក សុខ ស៊ឺន មានប្រសាសន៍ថា ពិតជាមានសមាជិកចូលថ្មីជាង ៦ពាន់នាក់មែន តែមិនមែនមកពីគណបក្ស សម រង្ស៊ី ទាំងអស់ទេ គឺមកពីគ្រប់គណបក្សនៅទូទាំងខេត្ត។

លោកបន្តថា គណបក្សប្រជាជនគ្មានគោលនយោបាយបោកប្រាស់ប្រជាជនឡើយ៖

«ការលើកឡើងជាសិទ្ធិរបស់គេ តាមការពិតគ្រប់គណបក្សគេមកចុះចូលជាមួយគណបក្សប្រជាជន ព្រោះឃើញគោលនយោបាយមានការអភិវឌ្ឍ»

ការផ្លាស់ប្ដូរជំហរនយោបាយរបស់មន្ត្រីបក្សនយោបាយ ឬប្រជាពលរដ្ឋ ត្រូវបានសង្គមស៊ីវិលដែល មានតួនាទីឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ចាត់ទុកថា ជារឿងធម្មតានៅក្នុង សង្គម ប្រជា ធិប តេយ្យ។ ក៏ប៉ុន្តែជាទូទៅគេកម្រឃើញមន្ត្រីបក្សប្រជាជនទៅចុះចូលបក្ស នយោ បាយ ផ្សេងទៀត ណាស់។

ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា ការចេញពីបក្សមួយទៅបក្សមួយរបស់ប្រជាពលរដ្ឋ មិនមែនជារឿងសំខាន់ឡើយ។

លោក គល់ បញ្ញា៖ «ខ្ញុំគិតថា ដើម្បីផលប្រយោជន៍ គេគួរណាស់តែនិយាយពីរឿង គោល នយោ បាយរបស់គណបក្សនីមួយៗ និងការសន្យារបស់បេក្ខជន ព្រមទាំងពិនិត្យបេក្ខ ជន ណាខ្លះ ដែល មានសមត្ថភាពដោះស្រាយបញ្ហា ជជែករឿងហ្នឹងវិញល្អជាង»

អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា យល់ថា ការបង្ហាញពីតួលេខចំនួនអ្នកគាំទ្ររបស់ គណបក្សនីមួយៗ ជាការទាក់ទាញប្រជាប្រិយភាពក្នុងរដូវបោះឆ្នោត។

សកលវិទ្យាធិការ នៃសកលវិទ្យាល័យខេមរៈ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មាន ប្រសាសន៍ថា នៅពេលជិតបោះឆ្នោត គណបក្សនីមួយៗតែងតែ រុញច្រានពាក្យ សម្ដីដាក់ គ្នា ទៅ វិញទៅមក។ ប៉ុន្តែបើគណបក្ស សម រង្ស៊ី យល់ថា រឿងនេះជាការរៀបចំ គេអាចចេញ សេចក្ដី ថ្លែង ការណ៍បដិសេធបាន។

លោកបណ្ឌិតបន្តថា ការឃោសនានយោបាយមិនខុសពីការឃោសនាលក់ទំនិញទេ៖

 «បើសិនគណបក្ស សម រង្ស៊ី មានអត្តសញ្ញាណរបស់វាដូចជាកាតគណបក្ស ទី២ ជាយុទ្ធសាស្ត្រ ធម្មតាជិតបោះឆ្នោតគណបក្សនយោបាយនីមួយៗ តែងតែព្យាយាមធ្វើម៉េចឲ្យគេយល់ថា ល្អ នយោបាយគេបំបាក់ខាងផ្លូវចិត្តនេះហើយ និងធ្វើអីមួយឲ្យមានរលកនយោបាយ ដើម្បី ឲ្យអ្នក គាំទ្រកាន់តែច្រើនឡើង»

ទាក់ទងរឿងបក្សនយោបាយទាក់ទាញអ្នកគាំទ្រគណបក្សនយោបាយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងកាលពីថ្ងៃទី៥ ខែឧសភា ថា អ្នកគាំទ្រលោកមានចំនួនលើសពី ៦០% ប៉ុន្តែ លោក កឹម សុខា បានឆ្លើយតបនៅថ្ងៃទី៦ ខែឧសភា ថា អ្នកគាំទ្រគណបក្ស ប្រជាជន កម្ពុជា ពិតប្រា កដប្រហែល ៣០%។

ទោះជាយ៉ាង នេះក្ដី ការប្រកាស លទ្ធផលបោះឆ្នោត ជាផ្លូវ ការរបស់ គ.ជ.ប. ជាភស្តុតាងតែ មួយគត់ ដែល បង្ហាញពីចំនួនអ្នក គាំ ទ្រ គណបក្សនីមួយៗ ពិត ប្រាកដ ក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៣ នាពេលខាងមុខ បើសិនជា ការបោះ ឆ្នោត នេះ ប្រព្រឹត្តទៅដោយសេរី និងត្រឹមត្រូវ៕

Advertisements
%d bloggers like this: