KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

សមាជិក​គណបក្ស​សមរ​ង្ស៊ី​ជាង​៦​ពាន់​នាក់​ ចូលរួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

ដោយ ៖ មរតក , នគរវត្ត ថ្ងៃទី ១០ ឧសភា ២០១២

ភ្នំពេញ ៖ មន្ដ្រីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សសម រង្ស៊ី ចាប់ពីសមា ជិកគណៈកម្មាធិការនាយករហូតដល់ ថ្នាក់ដឹកនាំឃុំ-សង្កាត់ជាង៦ពាន់នាក់ បានប្រកាសចាកចេញពីគណបក្សសម រង្ស៊ី មកចូលរួមរស់ក្នុងជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១២ ។

លោកពឹម សំណាង តំណាងក្រុម សមាជិក សមាជិកាគណបក្សសម រង្ស៊ី ក្នុងខេត្ដព្រៃវែងទាំង៦.៣០២នាក់ដែល មកចូលរួមជាមួយគណបក្សប្រជាជន កម្ពុជាមានប្រសាសន៍ឱ្យកាសែតនគរវត្ដ ដឹងថា មូលហេតុដែលលោកចាកចេញ ពីគណបក្សសម រង្ស៊ី ដោយសារតែអស់ ជំនឿលើការដឹកនាំ លើថ្នាក់ដឹកនាំ គណបក្សដែលបក្សពួកនិយម គ្រួសារ និយម មិនគិតគូរពីសមាជិកថ្នាក់ក្រោម ដែលខិតខំធ្វើការទាំងកម្លាំងកាយនិង ចំណាយប្រាក់ដើម្បីបក្ស។

លោក ពឹម សំណាង បន្ដឱ្យដឹងថា ការចាកចេញគណបក្សសមរង្ស៊ីគឺមិន មានការបង្ខិតបង្ខំ ឬការទិញដូរអ្វីនោះ ទេ គឺលោកចាកចេញដោយស្ម័គ្រចិត្ដ ហើយក៏គ្មានទទួលបានតួនាទីពីគណបក្ស ប្រជាជនក្នុងជួររដ្ឋាភិបាលនោះដែរ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ មន្ដ្រីគណបក្សសម រង្ស៊ី ដែលចូលមក រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ពួកគេនឹងចាកចេញពី គណបក្សសមរង្ស៊ី មកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះ តទៅ ដោយសារតែយល់ឃើញថា

១-គណបក្សប្រជាជនកម្ពុជា មាន គោលនយោបាយត្រឹមត្រូវ ច្បាស់លាស់ ដើម្បីប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្ដមគតិស្នេហាជាតិមាតុ ភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិង សន្ដិភាពមករួមកម្លាំងគ្នាការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

២-គណបក្សប្រជាជនកម្ពុជាប្រកាន់ លទ្ធិប្រជាធិបតេយ្យទូលំទូលាយ តំណាងឱ្យ ផលប្រយោជន៍ប្រជាជនកម្ពុជាពិតប្រាកដ។

៣-គណបក្សប្រជាជនកម្ពុជាមាន សម្ដេចទាំង៣ ជាប្រមុខដឹកនាំដែលបាន រួមចំណែករំដោះជាតិពីរបបប្រល័យពូជ សាសន៍ និងបានដឹកនាំប្រទេសសម្រេច បានសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ទាំងក្នុងបច្ចុប្បន្ននិងទៅអនាគត ខុសពី ការឃោសនាមួលបង្កាច់ពីសំណាក់ជន អគតិមួយចំនួន ជាពិសេសគណបក្ស សម រង្ស៊ី ដែលយើងខ្ញុំទាំងអស់គ្នាធ្លាប់ ចាញ់ឧបាយកលបោកប្រាស់កន្លងមក។

ជាង១៧ឆ្នាំកន្លងមក យើងខ្ញុំទាំងអស់ គ្នាក្នុងគណបក្សសមរង្ស៊ី បានមើលឃើញ បញ្ហាជាច្រើនដូចជាៈ

ក-គណបក្សសម រង្ស៊ី មានទំនាស់ផ្ទៃក្នុង ហើយចែកចេញ ជាច្រើនក្រុមដែលកំពុងឈ្លោះដណ្ដើម អំណាចក្នុងបក្សជារៀងរាល់ថ្ងៃ ។

ខ- គណបក្សសមរង្ស៊ីជាគណបក្សគ្រួសារ និយម បក្សពួកនិយម ហើយអ្នកគ្មាន ខ្សែធ្វើធំ ស្គាល់តែភាពអស់សង្ឃឹម។

គ-គណបក្សសម រង្ស៊ី គ្មានគោលនយោ បាយច្បាស់លាស់។

៤-គណបក្សសម រង្ស៊ី ជាគណបក្ស ផ្ដាច់ការ មិនមែនជាគណបក្សប្រជាធិប តេយ្យទេ ព្រោះកន្លងមក គណបក្សសម រង្ស៊ី បានបង្ខំសមាជិករបស់ខ្លួនឱ្យស្បថ មុនពេលបោះឆ្នោតឱ្យពួកគេ ហើយបើអ្នក ណាមិនស្បថ ត្រូវបានពួកគេដកតួនាទី ឬបណ្ដេញចេញពីគណបក្សតែម្ដង។

៥-ដើម្បីបោកប្រាស់ប្រជាពលរដ្ឋបាន គណបក្សសមរង្ស៊ីតែងតែមួលបង្កាច់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងងងើល ផ្ទុយពីការពិតពីអ្វីដែលជាសមិទ្ធផល របស់របស់រាជរដ្ឋាភិបាលកំពុងកសាង និង អភិវឌ្ឍប្រទេសពិតៗ ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់សម្ដេចទាំង៣ជាប្រមុខ។

៦-គណបក្សសម រង្ស៊ី មិនគោរព សេចក្ដីសម្រេចរបស់ខ្លួន ហើយតែងតែ រកលេសចោទប្រកាន់ទៅលើសមាជិកដ៏ ស្មោះត្រង់ និងមិនពេញចិត្ដចំពោះទង្វើ បោកប្រាស់របស់មេដឹកនាំគណបក្ស សម រង្ស៊ី នេះទេ។

សេចក្ដីថ្លែងការណ៍ដដែលលើកឡើង ទៀតថា យើងខ្ញុំទាំងអស់គ្នាបានសម្រេច ចិត្ដចាកចេញពីគណបក្សសមរង្ស៊ីដោយ គ្មានអាលោះអាល័យមកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជាដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច ទាំង៣ជាប្រមុខ ដោយគ្មានការអូសទាញ ឬបង្ខិតបង្ខំឡើយ។

នេះមិនមែនជាលើកទី១ទេ ដែលមន្ដ្រី សំខាន់របស់គណបក្សសម រង្ស៊ី បាន ប្រកាសចាកចេញមកចូលរួមរស់ក្នុង ជីវភាពនយោបាយជាមួយគណបក្សប្រ ជាជនកម្ពុជា។ ខណៈការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់កាន់តែខិត ជិតមកដល់ ដោយមើលឃើញពីទង្វើ មិនគួរឱ្យជឿទុកចិត្ដលើថ្នាក់ដឹកនាំរបស់ ខ្លួន ថ្នាក់ដឹកនាំនៅមូលដ្ឋាន រួមទាំងថ្នាក់ ដឹកនាំគណបក្សសំខាន់ៗមួយចំនួនរបស់ គណបក្សសមរង្ស៊ីបានបន្ដចាកចេញទៅ ចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយ គណបក្សផ្សេង ពិសេសគណបក្សប្រជា ជនកម្ពុជារាប់ពាន់នាក់នៅទូទាំងប្រទេស ៕

Advertisements

Written by Kham

10/05/2012 at 6:34 pm

%d bloggers like this: