KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

Hun Sen’s mouth piece, Press and Quick Unit Reacted on Global Witness

Global Witness និងការដេកចាំតែស្រែកបំផ្លាញកម្ពុជា

វាពិតជាអាក្រក់ខ្លាំងណាស់ និងគ្មានអ្វីក្រៅពីការបញ្ចេញនូវរបាយការណ៍ពណ៌ខ្មៅរបស់ខ្លួនម្តងហើ យម្តងទៀត ដែលបង្កប់ទៅដោយអំពើឃោរឃៅនិងការប៉ុនប៉ងចង់បំផ្លាញភាព សុខសាន្តនៅក្នុងសង្គមកម្ពុជាឱ្យ ខ្ទេចខ្ទីអស់ ដោយអង្គការ Global Witness ពីព្រោះអង្គការទុច្ចរិតមួយនេះ ពុំធ្លាប់ដែលបង្ហាញម្តងណាឡើយ អំពីការពិតក្នុងបញ្ហានានា ជាពិសេស គ្រាន់តែករណីស្លាប់របស់លោកឈុត វុទ្ធី នៅខេត្តកោះកុង និងករណីស្លាប់ របស់កុមារីម្នាក់នៅខេត្តក្រចេះ ក៏ពួកគេខិតខំមួលបំភ្លើសដោយឥតអៀនខ្មាស។

ការផ្សាយរបស់វិទ្យុបរទេសមួយ និយាយជាភាសាខ្មែរនៅព្រឹកថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០១២ បានស្រង់នូវរបាយការណ៍របស់អង្គការ Global  Witness ដែលបានវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាថា បរាជ័យនៅក្នុងការប្រមូលព័ត៌មានពិស្តារនៅជុំវិញការស្លាប់របស់លោក ឈុត វុទ្ធី ប៉ុន្តែ អង្គការអន្តរជាតិមួយនេះ គឺពុំបានបង្ហាញឯកសារ ឬភស្តុតាងណាមួយជាក់លាក់ ដើម្បីការពារការចោទប្រកាន់របស់ខ្លួនសោះឡើយ ។

ដោយមិនបាននិយាយអំពីការពិតនៃហេតុការណ៍ ដែលបានកើតឡើង ក្រោមចំណងជើងដែលចុះផ្សាយថា « ប្រទេសកម្ពុជាជាប់ពាក់ព័ន្ធនឹងការស្លាប់របស់សកម្មជន » គឺអង្គការ Global Witness បានលើកតំកើងមនុស្សមួយនាក់ ឬពីរនាក់ ដែលបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាក្នុងឧបទ្ទវហេតុផ្ទុះអាវុធ ដោយឈ្លោះប្រកែកគ្នា និងសកម្មភាពនៃការអនុវត្តវិធានការបំបែកសំបុកជនល្មើស ដែលបានបង្កើតឡើងនូវតំបន់អបគមន៍បំពានលើសិទ្ធិស្របច្បាប់ របស់រដ្ឋអំណាចមូលដ្ឋាន គឺអង្គការ Global Witness ខំប្រឹងផ្លុំបំប៉ោង ពង្រីកឱ្យទៅជាបញ្ហាធំឡើង និងបានឆក់ឱកាសបើកវេទិការិះគន់ និងដើម្បីសំរេចគោលដៅបំផ្លាញកម្ពុជា។

ការបដិសេធមិនទទួលយកការពិតនៃហេតុ ការណ៍ដែលបានកើតឡើង គឺជាការទាត់ចោលនូវយុត្តិធម៌ ក្រោមការផ្តួចផ្តើមគំនិតដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការសម្រេចបង្កើតឡើងនូវគណៈកម្មការចម្រុះស៊ើបអង្កេតករណីស្លាប់ ឈ្មោះឈុត វុទ្ធី និងឈ្មោះ អ៊ិន រតនា កាលពីថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០១២នៅខេត្តកោះកុង គឺបានបង្វិលខួរក្បាលរបស់អង្គការ Global witnessឱ្យកកល្អក់ គ្មានស្គាល់អ្វីដែលជាភាពត្រឹមត្រូវ និងច្បាស់លាស់។

ករណីស្លាប់លោកឈុត វុទ្ធី គួរត្រូវបានបញ្ចប់នូវភាពសង្ស័យអំពីថា តើអ្នកណាជាជនដៃដល់ និងករណីស្លាប់របស់មន្ត្រីកងរាជអាវុធហត្ថ អ៊ិន រតនា បណ្តាលមកពីមូលហេតុអ្វី? ត្រូវបានសាក្សីដែលឃើញផ្ទាល់នៅកន្លែងកើតហេតុបំភ្លឺប្រាប់ សមត្ថកិច្ចរួចហើយ ដែល Globle Witness គួរគប្បីហ៊ាននិយាយការពិត ហើយនិងមិនអាចចោទប្រកាន់ ឬក៏ទម្លាក់កំហុសនេះដល់អ្នកណាម្នាក់បានឡើយ បើរូបគាត់មិនស្ថិតនៅក្នុងហេតុការណ៍ ដូចសាក្សីទេនោះ។ ដោយធ្វើខ្លួនជាខ្សែញាក់ បន្ទរសម្លេងតាមអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយចំនួន របាយការណ៍បំភ្លើសរបស់ ( Global Witness ) បានទម្លាក់បញ្ហាស្លាប់នោះទាំងស្រុងមកលើរាជរដ្ឋាភិបាលថា ជាអ្នកទទួលខុសត្រូវទៅវិញ។

ការពិតលោក ឈុត វុទ្ធី មិនមានលក្ខណៈសម្បត្តិណាមួយស័ក្តិសម នឹងមានឈ្មោះជាវីរជនការពារព្រៃឈើដូចមជ្ឈដ្ឋានផ្សេងៗលើកតម្កើង នោះទេ នេះបើគេគ្រាន់តែពិចារណាបន្តិចអំពីមូលហេតុដែលនាំឱ្យមានការបាញ់ សម្លាប់គ្នាកើតឡើង។ កំហុសរបស់លោក ឈុត វុទ្ធី គឺចូលក្នុងក្រុមហ៊ុនរបស់គេ និងដើរថតរូបភាពយ៉ាងអាណាធិបតេយ្យ និងគ្មានការអនុញ្ញាត។ ការបាញ់សម្លាប់គ្នានោះ គឺជាឧបទ្ទវហេតុចៃដន្យ ដែលបានកើតឡើងដោយការមិនយល់អធ្យាស្រ័យគ្នា ការឈ្លោះប្រកែក ជេរប្រមាថគ្នារវាងបុគ្គល និងបុគ្គល វាមិនមែនជាការគំរាមកំហែងរបស់សមត្ថកិច្ចឬក៏ការសម្លាប់បំបិទមាត់ ណាមួយ ទៅលើសកម្មជនការពារព្រៃឈើ ដូចដែលអង្គការទាំងនោះបានចោទប្រកាន់ឡើយ។

ដោយឡែក ចំពោះឧបទ្ទវហេតុនៅស្រុកស្នួល ខេត្តក្រចេះ គឺមិនបានឃើញអង្គការ Global Witness  កត់ត្រាទុកក្នុងរបាយការណ៍របស់ខ្លួន ហើយយកមកផ្សព្វផ្សាយអំពីឬសគល់ និងគោលដៅនយោបាយរបស់ជនល្មើស ដែលបានរំលាយរដ្ឋបាលអាជ្ញាធរមូលដ្ឋាន ការកាន់កាប់ដីធ្លីសាធារណៈរបស់រដ្ឋ និងបង្កើតឡើងនូវតំបន់អបគមន៍ ដែលជាទង្វើខុសនឹងច្បាប់នោះទេ។ តើនៅលើពិភពលោក ប្រទេសណាមួយដែលត្រូវបានគេអនុញ្ញាតឱ្យជនណាម្នាក់បង្កើតតំបន់អបគមន៍ ឬរដ្ឋក្នុងរដ្ឋនោះ?

តើអ្វីទៅជាបំណងជាក់លាក់របស់ជន បរទេសម្នាក់នោះ ដែលជានិច្ចកាលផ្សព្វផ្សាយតែពាក្យចោទប្រកាន់ និងវាយប្រហារ ដោយពុំបានផ្អែកលើមូលដ្ឋានច្បាស់លាស់ និងប្រកបសច្ចធម៌បន្តិចណាសោះនោះ? ។

អង្គការGlobal Witness បានពង្រីកឥទ្ធិពលរបស់ខ្លួនលាតសន្ធឹង ត្រួតលើបណ្តាប្រទេសផ្សេងៗតាមរយៈការរិះគន់រដ្ឋាភិបាលប្រទេសនេះ ប្រទេសនោះ ហាក់ដូចជាពួកគេក្តោបក្តាប់អំណាចទាំងស្រុង ស្តីអំពី «បញ្ហាសិទ្ធិមនុស្ស » ការពិតពួកគេ បាន និងកំពុងជ្រកក្រោមស្លាកសិទ្ធិមនុស្ស ដើម្បីគំរាមកំហែងប្រទេសដទៃតែប៉ុណ្ណោះ។

របាយការណ៍របស់ Global Witness គឺជារបស់ដែលក្តៅជានិច្ច។ ដោយភាពប៉ិនប្រសប់ខាងការប្រឌិតព័ត៌មាន កែក្រឡៃ ផ្លាស់ប្តូរបញ្ហា ពីពណ៌ស បំលែងឱ្យទៅជាប្រផេះ ពីប្រផេះឱ្យទៅជាពណ៌ខ្មៅ             Global Witness បានបង្កើតឡើងនូវរបាយការណ៍ជាច្រើនពាក់ព័ន្ធក្នុងរឿងពុករលួយ បញ្ហា ព្រៃឈើ បញ្ហាអំពើហឹង្សា បញ្ហាជម្លោះដីធ្លី និងចោទប្រកាន់ក្នុងរឿងជម្លោះធនធានធម្មជាតិជាដើម ដោយពុំបានសម្លឹងមើលពីភាពវិជ្ជមាននៃកំណែទម្រង់របស់រដ្ឋាភិបាលនៃ ប្រទេសទាំងនោះទេ។

ទង្វើរិះគន់ និងសកម្មភាពវាយប្រហារជាប្រចាំស្ទើរគ្រប់បញ្ហាទាំងអស់របស់ Global Witness តើបានជួយអ្វីខ្លះដល់កម្ពុជា ក្រៅតែពីការផ្សាយសម្អុយកិត្យានុភាពរបស់កម្ពុជាទៅកាន់អន្តរជាតិ និងទាមទារឱ្យប្រទេសម្ចាស់ជំនួយ ផ្តាច់ជំនួយមកកម្ពុជា ជាថ្នូរនៃការលុបបំបាត់នូវអ្វីមួយតាមការទាមទាររបស់គេម្នាក់នោះ ? តើរដ្ឋាភិបាលរបស់ប្រទេសឯករាជ្យមួយ ដែលបាន និងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការកែទម្រង់ដ៏ស៊ីជម្រៅ ក្នុងបញ្ហាដីធ្លី ការលុបបំបាត់អំពើពុលរលួយ ខំប្រឹងអភិវឌ្ឍប្រទេស ជាពិសេស ការខិតខំលើកកំពស់សិទ្ធិមនុស្សនៅកម្ពុជាបានប្រសើរយ៉ាងនេះ ត្រូវដេករង់ចាំធ្វើតាមបញ្ជារបស់អង្គការបរទេសនេះឬអ្វី?

ដូច្នេះ របាយការណ៍របស់អង្គការ Global Witness ដែលបានចេញផ្សាយនោះ គឺគ្មានអ្វីក្រៅពីការធ្វើសកម្មភាពជាឈ្នាន់បំរើនយោបាយបក្សប្រឆាំង តាមរយៈការប្រើប្រាស់ឧបករណ៍បន្ទរសម្លេងដោយវិទ្យុប្រតិកិរិយាមួយចំ នួន ដែលជានិច្ចកាលរិះគន់ និងវាយប្រហារមកលើរាជរដ្ឋាភិបាល ក្នុងការសំរេចបាននូវទិសដៅរបស់ខ្លួន ដោយបង្កបង្កើតឡើងជាបញ្ហាវឹកវរ បំផុសនូវចលានាបះបោរ នាំឱ្យមាននូវភាពស្អប់ខ្ពើមមកលើរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ នេះគឺជាសារជាតិរបស់ជនបរទេសជ្រកក្រោមស្លាកអង្កការជាមេក្លោងដែល ប៉ុនប៉ងបង្កជម្លោះហែកហួរ និងបំផ្លាញសន្តិភាពនៅកម្ពុជាឱ្យធ្លាក់ចូលក្នុងគ្រោះអន្តរាយ៕

អត្ថបទដោយៈ ពូន សំរេច

Advertisements
%d bloggers like this: