KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

នាយ​ឧត្តមសេនីយ៍​គន់គីមៈ​ញ៉ុំ​មិន​បាន​យកដីលក់​ឲ្យ​ក្រុមហ៊ុន​យៀក​ទេ   សួរពន្ធញ៉ុំទៅបើមិនជឿ​  

នគរវត្ត  ដោយ ៖ ប្រាថ្នា ថ្ងៃទី 26 មិថុនា 2012

ឧត្តរមានជ័យ៖ថ្លែងទៅ កាន់នាយទាហាន និងពលទាហានក្នុងពិធីសំណេះសំណាលនិងផ្តល់ជូនអាវភ្លៀង ដល់កងទ័ពឈរជើងនៅស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី ២៦ ខែមិថុនា នេះ នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍បញ្ជាក់បន្ថែមថា

“ញ៉ុំមិនបានកាត់ដីកងទ័ពលក់ឲ្យក្រុមហ៊ុនវៀតណាមនោះទេ ។ ញ៉ុំមានការសោកស្តាយចំពោះព័ត៌មាននេះ ដែលកាសែតក្នុងស្រុកមួយបានចុះផ្សាយខ្វះការពិតអំពីរឿងនេះ“ ។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថាក្នុងនាមខ្ញុំជាប្រធានទីប្រឹក្សា សម្តេចនាយករដ្ឋមន្ត្រី ដែលតែងយកចិត្តទុក ដាក់ក្នុងការអភិវឌ្ឍន៍ព្រំដែននិងជាអ្នកបែងចែកដីធ្លីជូនដល់ គ្រួសារកងទ័ព ខ្ញុំមិនដែលចង់បានដីមួយដុំឡើយ សូម្បី តែចៅហ្វាយស្រុកឬមេបញ្ជាការកងពលមួយចំនួនឲ្យខ្ញុំ ក៏ខ្ញុំមិនយកដែរព្រោះគិតថា ដីនេះជាដីកម្មសិទ្ធិរបស់ពល រដ្ឋនិងកងទ័ពសមរភូមិមុខ។
ទន្ទឹមនឹងការសោកស្តាយអំពីព័ត៌មាន នេះ នាយឧត្តមសេនីយ៍គន់គីមបញ្ជាក់ថា លោកនឹងឲ្យក្រុមអធិការ កិច្ចស្រាវជ្រាវក្នុងករណីនេះ ហើយប្រសិនបើរកមិនឃើញទេ លោកនឹងអាចប្តឹងកាសែតក្នុងស្រុកមួយនេះ ។

លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ៦មានប្រសាសន៍បញ្ជាក់ប្រាប់កាសែតនគរ វត្ដថា នាយទាហាននិងពលទាហាននៅសមរភូមិមុខមិនដែលជួបសម្ភាសន៍ជាមួយ កាសែតក្នុងស្រុកមួយនេះទេ ។

លោកមានការខកចិត្តយ៉ាងខ្លាំង ខណៈលេចឮព័ត៌មាននេះឡើង ដែល នេះចាត់ទុកថាជាការប្រមាថមាក់ងាយដល់កងទ័ព ខណៈរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដល់គ្រួ សារ កងទ័ពក្នុងការបែងចែកដីធ្លីនាពេលនេះ ៕

Advertisements

Written by Kham

26/06/2012 at 7:56 pm

%d bloggers like this: