KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

សម្តេចក្រុមព្រះនៅតែចង់វិលត្រឡប់ទៅដឹកនាំហ៊្វុនស៊ិនប៉ិច​ដោយអត់មាន​លោកញ៉ឹកប៊ុនឆៃ

ទ្រង់ចំកួតហ្លួងមកពីរាហ៍កន្លងម្តងឆ្វេងម្តងស្តាំជាអ្នកបោកបាយរាស្រ្តដូរយកមីឆ្អិនស្រេច(សៀម)ហៅម៉ាម៉ា

(ខ្មែរថា អាឆ្កែមក៍)

ចា៎ះ!ចា៎ះ! ខ្ញុំចង់ណាស់ចា៎ះ អស់លូកសួរម្នាងផល្លាដឹងហើយ ចា៎ះ!

(Sic: អាវង ប៊ុនឆៃ យកល្អ គួរប្រយ័ត្នខ្ឡួនណា!) 

ត្រូវចងចាំថា  ទ្រឹស្តីពពួកស្តេចនិយមអំណាចផ្តាច់មុខ   គឺមានអញ  វាត្រូវតែអត់ហ្អែង

ថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១២ សម្តេចក្រុមព្រះប្រធានគណបក្សនរោត្តម រណឬទ្ធិ បានបញ្ជាក់ថាព្រះអង្គនៅតែចង់វិលត្រឡប់ទៅដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចវិញដដែលប៉ុន្តែលុះត្រាតែអត់មានលោកញ៉ឹក ប៊ុនឆៃ ។

ហ៊្វុនស៊ិនប៉ិចក្រោមការដឹកនាំរបស់លោកញ៉ឹកប៊ុនឆៃនិងក្រុមរបស់គាត់ព្រះអង្គមិនអាចទៅចូលរួមបានទេ។

ការថ្លែងបែបនេះរបស់សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២
នៅស្នាក់ការកណ្តាលគណបក្សខាងលិចវិទ្យាល័យឥន្ទ្រទេវីក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមា
ជិកាក្រុមប្រឹក្សាឃុំ សង្កាត់ចាស់និងថ្មី ។

សម្តេចក្រុមព្រះបានលើកឡើងថា  មិនទាន់ទាំងបានឈានទៅដល់ការអនុវត្តលើកិច្ចព្រមព្រៀងរវាងគណបក្ស
នរោត្តមរណឬទ្ធិនិងគណបក្សហ៊្វុនស៊ិនប៉ិចកាលពីថ្ងៃទី២៤ ឧសភា ឆ្នាំ២០១២ផង  បែរជាមានការក្បត់កិច្ចព្រម
ព្រៀងពីសំណាក់លោកញ៉ឹកប៊ុនឆៃ។ការទទួលក្នុងការខុសត្រូវនៃការបែកបាក់នៃការវិលត្រឡប់ទៅវិញគឺដោយ
សារតែលោកញ៉ឹក ប៊ុនឆៃ ។ សម្តេចក្រុមព្រះបានអះអាងថា“ដោយសារតែទង្វើរបស់លោកញ៉ឹក ប៊ុនឆៃ ខ្ញុំមាន
ជំនឿថា  យើងពុំអាចវិលត្រឡប់ទៅរកហ៊្វុនស៊ិនប៉ិចរុងរឿងថ្កុំថ្កើនបានទេ ល្គឹកណាមានលោកញ៉ឹក  ប៊ុនឆៃ ជា
ប្រធាននៃគណបក្ស ។ ខ្ញុំចង់ណាស់ចង់វិលត្រឡប់ទៅដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចរបស់សម្តេចតា សម្តេចតា
ទួតឡើងវិញចង់ប្រមែប្រមូលអ្នករាជានិយម ។ ហើយល្គឹកណាមានលោកញ៉ឹក ប៊ុនឆៃ យើងមិនអាចឈានទៅ
រកភាពជោគជ័យបានទេ   ហើយវាទាល់តែមានការឧបត្ថម្ភ  ឬក៏យល់ព្រម  ពីគណបក្សកាន់អំណាចគឺសម្តេច
ហ៊ុន សែន” ។

សម្តេចក្រុមព្រះបានលើកឡើងថា ព្រះអង្គបានសរសេរសំបុត្រទៅជូនសម្តេចហ៊ុន សែន ពីរដងហើយដូច្នេះវា
នៅសល់តែសម្តេចនាយករដ្ឋមន្ត្រីទេតើប្រតិកម្ម ឬមិនប្រតិកម្មក្នុងរឿងនេះបើសម្តេចប្រតិកម្មពេលណាព្រះអង្គ
ស្វាគមន៍ ។

ចំណែកលោកញ៉ឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិចបានឱ្យដឹងថាបញ្ហានេះមានតាំងពីយូរណាស់
មកហើយ មិនមែនទើបតែមានឥឡូវទេដែលសម្តេចក្រុមព្រះចង់ធ្វើម៉េចកម្ចាត់លោកចេញពីគណបក្សហ៊្វុនស៊ិន
ប៉ិចនោះ ។ ប៉ុន្តែចំពោះបញ្ហានេះបងប្អូននៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិចគាំទ្រលោក  ម៉្លោះហើយសម្តេចក្រុមព្រះ
មិនអាចធ្វើអ្វីលោកបានទេ ។

(អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា)

Advertisements

Written by Kham

27/06/2012 at 8:32 pm

%d bloggers like this: