KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

សម្តេចនាយករដ្ឋមន្ត្រីប្ដេជ្ញាធ្វើឲ្យសម្រេចនូវការផ្តល់​កម្មសិទ្ធិដីធ្លីជូន​​ប្រជាពលរដ្ឋ(យួន?)​…បើធើមិនបានញ៉ុំហ៊ានកាត់ ក(ដកជើងដ)ឲ្យយួនស៊ី

ថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១២

ចឹងទេហ្អែងស្តាប់អាន់ឲ្យមែនទែន   ប៉ាហ៊ីអាន់មិនថ្ពិនភ្នែកហ្អែងទេ!

Biet Khong, do mae aa xmers buon cheung?

នាយក ប៊ុនណាល់ “ពាក្យពិតរែងស្លែង  អញកុហកខ្លួនឯងឬកដូចឆ្កែបង់ម្ចាស់”

នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសជាចំហកាលពីថ្ងៃទី២៦មិថុនាថា លោកប្តេជ្ញាធ្វើឲ្យសម្រេចជោគជ័យក្នុងរឿងនយោបាយចាស់សកម្មភាពថ្មីក្នុងការផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាជលរដ្ឋ បើទោះបីជាត្រូវលក់ភូមិគ្រឹះនៅវិមានឯករាជ្យក្នុងរាជធានីភ្នំពេញក៏ដោយ ។

នៅក្នុងពិធីសំណេះសំណាលជាមួយយុវជនស្ម័គ្រចិត្តចូលរួមបេសកកម្មវាស់វែងដីធ្លីផ្តល់កម្មសិទ្ធិជូនប្រជាពល
រដ្ឋដែលប្រព្រឹត្តទៅនៅទីក្រុងកោះពេជ្រសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មានប្រសាសន៍ថាបើទោះ
ជា ខ្ញុំត្រូវលក់ផ្ទះនៅវិមានឯករាជ្យក៏ខ្ញុំត្រូវតែលក់ដែរ ខ្ញុំអត់ប្រើប្រាស់ថវិកាជាតិដើម្បីចិញ្ចឹមនិស្សិតស្ម័គ្រចិត្តក្នុង
បេសកកម្មនេះទេខ្ញុំទទួលខុសត្រូវ ហើយខ្ញុំប្តូរផ្តាច់ត្រូវតែធ្វើឲ្យសម្រេចនូវការផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
ដើម្បីឲ្យដឹងថា នាយករដ្ឋមន្ត្រីលក់ផ្ទះដើម្បី បញ្ជូននិស្សិតទៅវាស់វែងធ្វើកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។

និស្សិតស្មគ្រចិត្តមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន១១០០ក្នុងនោះមាននិស្សិតនារីចំនួន១២៥នាក់ដែលមានឯក
សណ្ឋានជាកងយោធពលខេមរភូមិន្ទប៉ុន្តែមានស្លាកសញ្ញារបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
បានមកជួបគ្នានៅក្នុងពិធីសំណេះសំណាលដ៏មានសារៈសំខាន់នេះដែលក្នុងចំណោមនេះមាន៧៣០នាក់បាន
ទទួលការបណ្តុះបណ្តាលរួចហើយដែលពួកគេនិងចេញដំណើរទៅបំពេញបេសកកម្មនៅថ្ងៃទី ២៨ មិថុនាខាង
មុខនេះ ។ និស្សិតស្មគ្រចិត្តដែលនៅសេសសល់ និងទទួលបានការបណ្តុះបណ្តាលអំពីបច្ចេកទេសមុននឹងត្រូវ
បញ្ជូនឲ្យទៅបំពេញបេសកកម្មនេះ។សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តនិងសមាគមនិស្សិតបញ្ញវន្តប្រជាធិប
តេយ្យកម្ពុជាក៏បានស្មគ្រ ចិត្តចូលរួមក្នុងបេសកកម្មនេះដែរ។

នៅក្នុងសង្កថាដ៏វែងអន្លាយសម្តេចតេជោនាយករដ្ឋមន្ត្រី  បានថ្លែងអំណរគុណចំពោះមាតាបិតានិងអ្នកអាណា
ព្យាបាលដែលបានអនុញ្ញាតឲ្យកូនក្មួយរបស់ខ្លួនបានទៅចូលរួមក្នុសកម្មភាព  ដែលមានសារៈសំខាន់ជាប្រវត្តិ
សាស្ត្រនៃកំណែទម្រង់ដីធ្លីនៅកម្ពុជា។សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថាខ្ញុំពិតជាមានមោទនភាពណាស់
ចំពោះការគាំទ្រទាំងឡាយ ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងប្រជា ពលរដ្ឋ ដែលបានស្ម័គ្រចិត្តចូលរួមនៅក្នុង
សកម្មភាពនេះ ព្រោះកិច្ចការដែលយើងធ្វើនេះមិនអាចគ្រាន់ តែនិយាយហើយបែរជាមិនបានធ្វើសកម្មភាពដូច
រយៈកាលកន្លងទៅនោះទេ ។

សម្តេចតេជោថ្លែងថា សកម្មភាពថ្មីនៅពេលនេះគឺត្រូវធ្វើៗបើមិនចប់គឺមិនដកថយទេ។យើងប្តូរផ្តាច់ធ្វើរឿងនេះ
ឲ្យចប់សព្វគ្រប់ទាំង ៣ មុខសញ្ញាគឺព្រៃសម្បទាន ដីសម្បទាន និងដីកាន់កាប់ដោយ ខុសច្បាប់។អ្វីដែលយើង
បាន  និងកំពុងធ្វើគឺការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទូទៅ ដើម្បីស្ថិរភាព នៃការកាន់កាប់ដីធ្លី សុវត្ដិភាព
សង្គមប្រសិទ្ធភាពនៃការប្រើ់ប្រាស់ដីកាត់បន្ថយភាពក្រីក្រ និងជម្រុញ កំណើ់នសេដ្ឋកិច្ច ហើយទិដ្ឋភាពសង្គម
ដែលបានមកពីនយោបាយ និងសកម្មភាពនៅពេលនេះវាមិនសាមញ្ញ វាមិនធម្មតាសម្រាប់ការកើនឡើងនូវជីវ
ភាពប្រជាពលរដ្ឋរបស់យើង។ សម្តេចនាយករដ្ឋមន្ត្រីថ្លែងថាមុនពេលដែលបញ្ជូនក្មួយៗទៅបំពេញបេសកកម្ម
ខ្ញុំនិងភរិយាបានគិតតាំងពីរក្បាលរហូតដល់ចុងជើងដើម្បីជួយ ហើយបើទោះបីត្រូវចំណាយដី១ ឬ២លានហិក
តាសម្រាប់ប្រជាពលរដ្ឋក៏អត់មានបញ្ហាដែរ ។

យោងតាមតួលេខរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់គិតត្រឹមថ្ងៃទី២៤មិថុនាឲ្យដឹងថាចំនួន
គ្រួសារដែលរដ្ឋត្រូវផ្តល់កម្មសិទ្ធិដីធ្លីបានឡើងដល់ជាង ៣០ ម៉ឺនគ្រួសារហើយ ដីដីដែលត្រូវផ្តល់កម្មសិទ្ធិជូន
បានឡើងដល់ជាង១.២លានហិកតា ។

ពាក់ព័ន្ធជាមួយបញ្ហាអង្គការក្រៅរដ្ឋាភិបាលដែលចង់ធ្វើសកម្មភាពវាស់វែងដីធ្លីជូនប្រជាពលរដ្ឋសម្តេចតេជោ
មានប្រសាសន៍ថា  ការដោះស្រាយនេះគឺមានតែអាជ្ញាធរទេទើបមានសិទ្ធិដោះស្រាយ បញ្ហា អ្វីដែលមានចែង
ក្នុងច្បាប់ទើបមានសិទ្ធិ។« ខ្ញុំក៏សូមដាស់តឿនចំពោះអង្គការក្រៅរដ្ឋាភិបាលខ្លះសូមកុំតាំងខ្លួនស្មើនឹងអ្នកដែល
បានទទួលការបោះឆ្នោតពីប្រជាជន។ឥឡូវនេះមានអង្គការក្រៅរដ្ឋាភិបាលខ្លះកំពុងតាំងខ្លួនស្មើជាមួយនឹងអង្គ
ការចាត់តាំង ដែលចាត់តាំអឡើងដោយច្បាប់ និងត្រូវទទួល អាណត្តិពីប្រជាជនជាអ្នកបោះឆ្នោត» ។ សម្តេច
តេជោបានព្រមានថា សូមកុំតាំងខ្លួនហួសហេតុពេក។ យើងទទួលស្គាល់នូវតួនាទីរបស់អង្គការក្រៅរដ្ឋាភិបាល
និងសង្គមស៊ីវិលក៏ប៉ុន្តែសូមកុំធ្វើហួសហេតុពេក ។

សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរ   ចំពោះមតិដែលបាននិយាយថា  អង្គការក្រៅរដ្ឋាភិបាលដែល
មានសក្តានុពល និងអង្គការក្រៅរដ្ឋាភិបាលខ្លះ ជាអង្គការក្រៅរដ្ឋាភិបាលតូតតាចដែលគ្មានសក្តានុពលនោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា អ្នកឯងកំពុងតែនិយាយពីសមភាពស្មើភាពរវាងអ្នកមាន អ្នកក្រ អ្នកធំ អ្នក
តូច ប៉ុន្តែក្នុងពេលដែលគេបានចង្អុរឃើញថា អង្គការនេះជាអង្គការ តូចតាច អង្គការនេះជាអង្គការដុំកំភួនមាន
សក្តានុពល  ឬនៅពេលដែលគេបានទាមទាសិទ្ធិស្មើរាជរដ្ឋាភិបាល  ដែលប្រជាជនបោះឆ្នោតឲ្យសម្រាប់បក្ស
នយោបាយ និងការបង្កើតរដ្ឋាភិបាលដោយសភា បែរ ជាអ្នកនិយាយផ្ទុយពីនេះ ហៅអង្គការនេះធំ អង្គការនេះ
តូច។សម្តេចតេជោថ្លែងបន្តថា អង្គការមានសិទ្ធិ ដូចគ្នា អ្នកមាន អ្នកក្របោះឆ្នោតមួយសន្លឹកដូចគ្នា ។

អត្ថបទដកស្រង់ពីកាសែតកម្ពុជាថ្មី

Advertisements

Written by Kham

27/06/2012 at 8:14 pm

%d bloggers like this: