KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

Reader Page: ទស្សនៈអាយ៉ង   រសើបរមាស់និងក្រុមនយោបាយជំទាស់ប្រវាស់ដៃគ្នា

សម្ព័ន្ធភាពពិត ឬ ក្លែងក្លាយ ?

ក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ថ្ងៃទី ០៣ មិថុនា ឆ្នាំ២០១២ រួចមក លទ្ធផលបណ្តោះអាសន្នដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោកឆ្នោតបានបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា (ក្រោមឃ្នៀបយួន) បានទទួលសម្លេងគាំទ្រ ដ៏ច្រើនលើសលប់ ដល់ទៅជាង ៣លាន ៦សែន បើប្រៀបធៀបទៅនឹងគណបក្ស សម រង្ស៊ី ប្រមាណត្រឹមតែ ១លាន ២សែន ហើយចំនួននេះមានគម្លាតឆ្ងាយណាស់បើធៀបទៅនឹងគណបក្សប្រជាជនកម្ពុជា រីឯគណបក្ស សិទិ្ធមនុស្ស ឃើញថាទទួលបានសម្លេងគាំទ្រត្រឹមតែចំនួន ៥សែន ៧ម៉ឺន ក៏នៅមានគម្លាតឆ្ងាយពី គណបក្ស សម រង្ស៊ី ដែរ កុំថាឡើយមកចង់ធ្វើការប្រៀបធៀបជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលមាន សម្លេងគាំទ្រលើសដល់ទៅជាង ៦ដង នោះ ។

ចំណុចខាងលើហ្នឹងហើយ ដែលធ្វើឲ្យគណបក្សប្រឆាំងទាំងពីររត់រកគ្នាចងសម្ព័ន្ធភាពក្លែងក្លាយ ដើម្បី កេងយកផលចំណេញរៀងៗខ្លួន ព្រោះគណបក្សប្រឆាំងទាំងពីរដឹងច្បាស់ថា ទោះបីបូកចូលគ្នាបានប្រហែលតែ ១លាន ៨សែន គឺនៅចាញ់គណបក្សប្រជាជនកម្ពុជាច្រើនណាស់ ។

ដូច្នេះមានតែលេងល្បិចទាញយកសម្លេង គាំទ្រពីគណបក្សប្រឆាំងគ្នាឯងតែប៉ុណ្ណោះ បើសង្ឃឹមទាញសម្លេងគាំទ្រពីគណបក្សប្រជាជនកម្ពុជានោះ មិនអាច ទៅរួចទេ ពីព្រោះប្រជាពលរដ្ឋបានគាំទ្រយ៉ាងពេញទំហឹងទៅលើគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជាការ អភិវឌ្ឍន៍ទូទៅ ដោយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយមាន សម្តេចអគ្គមហា សែនអនាធិបតីដ៏ជោរ ហ៊ុន សែន ជាបរាមុខដឹកនាំដ៏ចង្រៃ។

ផ្ទុយទៅវិញ ពាក្យថាចងសម្ព័ន្ធភាព ឬ ការរួបរួមអ្នកប្រជាធិបតេយ្យនេះ គ្រាន់តែជាការប្រើល្បិចយុទ្ធសាស្រ្ត សម្រាប់ការកេងចំណេញផ្នែកនយោបាយ នៃក្រុមគណបក្សប្រឆាំងតែប៉ុណ្ណោះ ពីព្រោះថាបើគណបក្ស សិទិ្ធមនុស្ស ស្រែកថាសុំរួបរួម ជាមួយគណបក្ស សម រង្ស៊ី ហើយបែរជាគណបក្ស សម រង្ស៊ី ឆ្លើយថាទេនោះ អាចនឹងធ្វើឲ្យ បាត់សម្លេងគាំទ្រគណបក្សរបស់ខ្លួន តាមរយៈអ្នកគាំទ្រ ។ ដូច្នេះគណបក្ស សម រង្ស៊ី ក៏ប្រើល្បិចស្រែកតបវិញថា សុំឲ្យអ្នកប្រជាធិបតេយ្យរួបរួមគ្នាវិញភ្លាម ពិសេសគណបក្ស សម រង្ស៊ី នឹងបើកចំហរគ្រប់ពេល សម្រាប់អ្នក ប្រជាធិបតេយ្យក្នុងការរួបរួមគ្នា សម្រាប់ការបោះឆ្នោតសកល នាឆ្នាំ២០១៣ ។

សរុបសេចក្តីមក យើងហ៊ានសន្និដ្ឋានបានថា ការចងសម្ព័ន្ធភាព ឬ រួបរួមអ្នកប្រជាធិបតេយ្យនេះ មិនអាច ទៅរួចទេ បើសិនគណបក្ស សិទិ្ធមនុស្ស ដែលមានការគាំទ្រតិចតួចពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មិនព្រមរំលាយខ្លួន ចូលជាមួយនឹងគណបក្ស សម រង្ស៊ី ដែលមានការគាំទ្រ ដល់ទៅជិត ២ដង បើធៀបនឹងគណបក្ស សិទិ្ធមនុស្ស ។

ម្យ៉ាងទៀត គណបក្ស សម រង្ស៊ី មានភាពរឹងមាំ និង ដាច់ខាតជាង គណបក្ស សិទិ្ធមនុស្ស ក្នុងការប្រឆាំងនឹង រាជរដ្ឋាភិបាល ។ (Sic!)

ចំណែក គណបក្ស សិទិ្ធមនុស្សវិញ គឺកើតបានចេញពីការសម្របសម្រួល និង អន្តរាគមន៍ផ្ទាល់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា ។

Advertisements
%d bloggers like this: