KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

ចលនា​បង្កើត​ឡើង​ដោយសមរង្ស៊ី-កឹមសុខារក​ការ​គាំទ្រ​អ្នក​វិភាគ​ថាការមិន​ច្បាស់លាស់​សម្រាប់​ខ្លួន​ឯង​នឹង​គ្មាន​តម្លៃ

ចលនា​​ប្រជាធិបតេយ្យ​​សង្គ្រោះ​​ជាតិដែល​​កើត​ឡើង​​ដោយ​​សម្ព័ន្ធ​​ភាព​រវាង​គណបក្ស​ពីរ​​កាលពីថ្ងៃទី១៨កក្កដា​បានប្រកាស​​​ស្វែង​រកការគាំទ្រ​ពីប្រជាពលរដ្ឋ​ខណៈ​​បក្ស​ទាំង២​នេះ​មិនទាន់ឈានដល់​គោល​ដៅ​​​ក្នុង​ការ​ច្របាច់​​បញ្ចូល​គ្នា​​ជាបក្ស​ថ្មីមួយ​នៅ​​ឡើយ​​ដែល​សូម្បី​​តែឈ្មោះ​​​​ក៏​មិន​​ហ៊ាន​បង្ហើប​​ឬរក​ឈ្មោះ​​​ដាក់​​​​មិនទាន់​​​បាន​ផង​នោះ ។​
 
​​យោងតាម​​​សេចក្តី​​អំពាវ​នាវដែល​ចុះ​​​ហត្ថ​លេខាដោយលោក​សម រង្ស៊ី​ ​ជាប្រធាន​​​ចលនា​ចុះ​​ថ្ងៃទី១៨ កក្កដា​​​ ហើយដែល​កោះ​​សន្តិភាព​បាន​ទទួល​​ការ​​​អំពាវ​នាវ​​​ដល់​អ្នក​​​ប្រជាធិបតេយ្យ​និង​អ្នក​​ស្នេហា​ជាតិ​ឱ្យ​មក​ចូល​​រួម​ជាមួយ​​​ខ្លួន ។
​​ទោះបីជា​យ៉ាង​ណា​សេចក្តី​អំពាវ​នាវ​នេះ ទំនង​ជា​មិន​បាន​​ទទួល​​​ការគាំទ្រ​នោះ​​ទេ ដែលអ្នក​វិភាគ​​នានា​​មើល​ឃើញ​ថាគេ​មិន​សង្ឃឹម​​​ថា​មាន​​​​អ្នក​ស្នេហា​ជាតិឬអ្នក​​ស្រឡាញ់​​​ប្រជាធិបតេយ្យ​​មក​ចូលរួម​ជាមួយ​ចលនា​ដែល​មិន​​មាន​ភាពច្បាស់​​លាស់​និង​​សូម្បី​តែខ្លួន​ឯង​​ក៏មិន​ប្រាកដ​​​ផង​នោះ​ឡើយ ។  នៅ​ក្នុង​សេចក្តី​អំពាវ​នាវ​​នេះ​​​បាន​​ជំរុញ​ឱ្យ​មាន​​ការ​ផ្លាស់​ប្តូរ ។ ចលនា​​ប្រជាធិប​តេយ្យ​​​នេះ​​បាន​បញ្ជាក់​ថា  មេដឹកនាំគណបក្ស​ទាំង​២​នឹងច្របាច់​​បញ្ចូល​គ្នា​​​ទៅជា​គណបក្សថ្មី​មួយ​ តែពេល​នេះ​ចាប់​ផ្តើម​​​ចេញ​ជា​ចលនា​ប្រជាធិបតេយ្យ​ជាមុន​សិន ។​
 
​មន្ត្រី​គណបក្ស​ប្រជាជន​​កម្ពុជា​បាន​ចំអក​ទៅ​​​គណបក្ស​ប្រឆាំង​ទាំង២​នេះ​ថា រហូត​​ដល់ពេល​នេះ​ហើយ​គណបក្ស​ថ្មីដែល​គ្រោង​បង្កើត​នោះ​នៅ​មាន​ភាព​មិន​ប្រាកដ ​មិន​ច្បាស់​​លាស់ និង​មិន​​​មាន​​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ប្រជាពល​រដ្ឋ។
ដោយ​​សារតែ​ក្រុម​នេះ​មាន​ប្រវត្តិ​​មិន​ល្អ​រវាង​សម្ព័ន្ធ​ភាព​កាលពី​ឆ្នាំ​២០០៨​ ​ធ្វើ​ឱ្យ​​មេដឹកនាំ​បក្ស​ប្រឆាំង​​ទាំង​២​មិន​អាច​សម្រេច​​បង្កើត​បក្សថ្មី​​ភ្លាមៗ​បាន​នាពេល​នេះ ។ ​ដោយ​​​ការ​មិន​ជឿជាក់​​លើ​គ្នា​នៃថ្នាក់​​ដឹកនាំគណបក្ស​ទាំង​២នេះធ្វើឱ្យ​មាន​ការ​​​ពន្យារ​​​ពេល​​ដល់​ការ​បង្កើត​បក្ស​ថ្មី  ដែល​​ផ្ទុយ​ពីការ​​​រំពឹង​ទុក​សម្រាប់​​កិច្ច​ប្រជុំ​​​​នៅទី​​ក្រុង​ម៉ានីល ​​ប្រទេស​ហ្វ៊ីលីពីន​​ កាលពី​ថ្ងៃ​​ទី​១៦,​ ១៧ កក្កដា កន្លងមក​ ​។
 
​នៅក្នុង​សន្និសីទ​សារព័ត៌​មាន​កាលពី​ថ្ងៃទី​១៧ កក្កដា​ ​ឆ្នាំ២០១២ មេដឹកនាំ​គណបក្ស​ទាំង​២​បាន​​​បង្ហាញ​ថា មិន​​​​ទាន់​មាន​ឈ្មោះ​​បក្ស​ថ្មី​​នៅ​ឡើយ​ទេ  តែពួក​គេ​បាន​យល់ព្រម​​បង្កើត​​បក្ស​ថ្មី​មួយ​​នៅពេល​ឆាប់ៗនេះ  ។ ​​លោក​​សម រង្ស៊ី​ ​ថ្លែង​​ថា ​«ខ្ញុំ​មិន​​អាចប្រាប់​​ពីឈ្មោះ​​បក្ស​បានទេ ហើយត្រូវរង់​ចាំពេល​វេលា​​សិន » ។  អ្នក​តាម​​ដាន​នយោ​បាយ​​ក្នុង​ស្រុក​​​​បាន​ថ្លែង​​​ថាទាំង​លោក​សម រង្ស៊ី  និង​លោក​​កឹម សុខា​ កំពុង​តែ​មាន​មោទនភាព​ក្នុង​គោល​បំណង​​​តែមួយ​គត់​ដែល​​​​​​ពួក​​​គេហៅ​ថា«ទប់​ទល់​ជាមួយ​​គណបក្ស​កាន់​អំណាចនិង​ទាមទារ​​ឱ្យ​មានការ​​​​ផ្លាស់​ប្តូរ​​​​នៅកម្ពុជាតែ​ប្រជាពលរដ្ឋ​ពិត​​ជាមិន​​ជឿ​តាម​មេដឹកនាំ​​ដែល​បាន​​តែថា ឬចាំតែ​​​ថា​របៀប «លោក​​ កឹម សុខា និង​ទណ្ឌិត​សម រង្ស៊ី»​នោះ​​ទេដោយ​​សារតែ​វាគ្មាន​​​អ្វីដែល​ថ្មីនោះ​​ឡើយ ។​
 
ក្រោយ​ពី​កា​រ​បោះ​ឆ្នោត​​​ក្រុម​ប្រឹក្សា​ឃុំ​­-​សង្កាត់​​​ថ្ងៃទី​​​០៣ មិថុនា ឆ្នាំ​២០១២​រួច​មក​ លទ្ធ​ផល​​ដែល​ចេញ​ដោយ​គណៈកម្មាធិ​ការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ បាន​បង្ហាញ​យ៉ាង​ច្បាស់​​ថា គណបក្ស​ប្រជាជន​កម្ពុជា​​​បាន​ទទួល​សំឡេង​​គាំទ្រដ៏​ច្រើន​លើស​លប់​​​ដល់​ទៅ​ជាង​​​៣លាន​​​៦​សែន ​​ បើ​ប្រៀប​ធៀប​​ទៅ​នឹង​គណបក្ស​សម​ រង្ស៊ី​​​ ប្រមាណ​ត្រឹម​​តែ​​​១លាន​​​២សែន​ហើយ​ចំនួន​នេះ​មាន​​គម្លាត​ឆ្ងាយ​ណាស់​បើ​ធៀប​​ទៅ​នឹង​គណបក្ស​​ប្រជាជន​កម្ពុជា​​​។រី​ឯ​គណបក្ស​​សិទ្ធិ​​មនុស្ស​ឃើញ​​ថា ទទួល​បាន​​សំឡេង​​​​គាំទ្រ​ត្រឹមតែ​ចំនួន​​​៥សែន​​៧ម៉ឺន​​​ ក៏​​នៅ​មាន​​គម្លាត​​ឆ្ងាយ​ពីគណបក្ស​សម ​រង្ស៊ីដែរ ​​កុំ​ថាឡើយ​មក​ចង់​ធ្វើការ​ប្រៀប​ធៀប​​ជាមួយ​នឹង​គណបក្ស​​ប្រជាជន​កម្ពុជា ដែលមាន​​សំឡេង​​គាំទ្រ​​លើស​ដល់​ទៅ​ជាង​​៦ដង​នោះ ។
 
ចំណុច​​ខាងលើ​ហ្នឹង​ហើយ​ដែល​ធ្វើឱ្យ​គណ​បក្ស​ប្រឆាំង​​ទាំង​២រ​ត់​រក​គ្នា​​ចង​សម្ព័ន្ធ​​ភាព​ក្លែង​ក្លាយ​​ដើម្បី​​កេង​យក​ផល​ចំណេញ​រៀង​ៗ​ខ្លួន ព្រោះ​គណ​បក្ស​​ប្រឆាំង​​ទាំង២​ដឹង​​​ច្បាស់​ថា ទោះ​បី​​បូក​ចូល​គ្នា​​ក៏​បាន​ប្រហែល​តែ​១លាន​៨សែនគឺ​នៅ​ចាញ់​គណបក្ស​ប្រជាជន​​​កម្ពុជា​​ច្រើន​ណាស់ ។ ដូច្នេះ​មាន​​តែ​លេង​ល្បិច​ទាញ​យក​សំឡេង​​​​គាំទ្រ​ពី​គណបក្ស​​ប្រឆាំង​គ្នាឯង​តែ​ប៉ុណ្ណោះ បើ​សង្ឃឹម​​ទាញ​សំឡេង​​​គាំទ្រ​ពី​គណបក្ស​​ប្រជាជន​​កម្ពុជា​នោះ​​ មិន​អាច​​​​ទៅ​រួច​ទេ ពី​ព្រោប្រជា​ពលរដ្ឋ​​បាន​គាំទ្រ​​យ៉ាង​ពេញ​ទំហឹង​​​​ទៅ​លើ​គោល​នយោ​បាយ​​​​អភិវឌ្ឍន៍​​​មូល​ដ្ឋាន​ក៏​ដូចជា​​ការ​អភិវឌ្ឍ​ទូទៅ​ដោយរាជរដ្ឋា​ភិបាល​​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​​ ហើយ​មាន​​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​​ សែន​​ជាប្រមុខ​​ដឹក​នាំ​​ដ៏ឈ្លាស​វៃ ។
 
ផ្ទុយ​ទៅ​វិញ​ពាក្យ​ថា​ចង​សម្ព័ន្ធ​ភាព​ឬ​ការ​រួប​រួម​​អ្នក​ប្រជាធិបតេយ្យ​នេះ​ គ្រាន់​តែ​​ជាការ​ប្រើ​ល្បិច​យុទ្ធ​សាស្ត្រ​​សម្រាប់ការ​កេង​​ចំណេញ​ផ្នែក​នយោបាយ​​នៃ​ក្រុម​គណបក្ស​​ប្រឆាំង​តែ​ប៉ុណ្ណោះ ពី​ព្រោះ​ថា បើ​គណបក្ស​សិទ្ធិមនុស្ស​​​ស្រែក​ថា​សុំ​រួប​រួម​ជាមួយ​គណបក្ស​សម រង្ស៊ី​ ហើយ​បែរ​ជា​គណបក្ស​សម​ រង្ស៊ី ឆ្លើយ​ថាទេ​នោះអាច​នឹង​ធ្វើ​ឱ្យ​​​​បាត់​សំឡេងគាំទ្រ​​​គណបក្ស​​របស់​ខ្លួន តាម​រយៈ​​អ្នក​គាំទ្រ ។ ដូច្នេះ​ ​គណបក្ស​សម រង្ស៊ី​  ក៏​ប្រើ​ល្បិច​​​ស្រែក​តប​វិញ​ថា​ សុំ​ឱ្យ​អ្នក​ប្រជាធិប​តេយ្យ​​រួប​រួម​គ្នា​វិញ​ភ្លាម ​ ពិសេស​គណបក្ស​សម រង្ស៊ី នឹង​បើក​ចំហ​​គ្រប់​ពេល​​ សម្រាប់​អ្នក​​ប្រជាធិ​បតេយ្យ​ក្នុង​ការ​​​រួប​រួ​ម​គ្នា​ សម្រាប់ការ​​បោះ​ឆ្នោត​សាកល​នា​ឆ្នាំ​​២០១៣ ។
 
សរុប​សេចក្តី​មក​​ការ​ចង​​សម្ព័ន្ធ​ភាពឬ​រួប​រួម​អ្នក​ប្រជាធិបតេយ្យ​​នេះ​មិន​អាច​ទៅ​រួច​ទេ​​ បើ​សិន​​គណបក្ស​​សិទ្ធិមនុស្ស​ ដែល​មាន​ការ​គាំ​ទ្រ​​​​តិចតួច​​ ពីប្រជា​ពលរដ្ឋ​​ជា​ម្ចាស់​ឆ្នោត​  មិនព្រម​​រំលាយ​ខ្លួន​​ចូល​ជាមួយ​​នឹង​គណបក្ស​សម ​ រង្ស៊ី​ ដែល​មាន​ការ​គាំទ្រ​​ដល់​ទៅ​ជិត​​​២ដង​បើ​ធៀប​នឹង​គណបក្ស​​សិទ្ធិ​មនុស្ស​​។​ម្យ៉ាងទៀត​​គណបក្ស​​សម រង្ស៊ី​ មាន​ភាពរឹង​មាំ​ និង​ដាច់​ខាត​ជាង​គណ​បក្ស​សិទ្ធិ​មនុស្ស​ ក្នុង​ការ​ប្រឆាំង​​នឹង​រាជ​រដ្ឋា​ភិបាល​​។ ចំណែក​​​គណបក្ស​សិទ្ធិ​មនុស្ស​វិញ​ គឺ​កើត​​​​ចេញ​ពី​ការ​សម្រប​សម្រួល​ និង​អន្តរា​គមន៍​ផ្ទាល់​ពី​សម្តេច​អគ្គ​មហាសេនាបតី​តេជោហ៊ុន​ សែន​ ជាថ្នាក់​ដឹក​នាំ​កំពូល​​នៃ​គណបក្ស​ប្រជាជន​កម្ពុជាប៉ុណ្ណោះ ៕

អត្ថបទដកស្រង់ពីកាសែតកោះសន្តិភាព

Advertisements
%d bloggers like this: