KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

(សុនឆ័យ)បក្ស​ប្រឆាំង​នៅ​តែ​មិន​ពេញ​ចិត្ត

នៅ​ពេល​ដើរ​ចេញ​ពី​រដ្ឋ​សភាលោកស៊ុនឆ័យបាន​ប្រាប់​អ្នក​​យក​​ព័ត៌មាន​ថាគណបក្សសមរង្ស៊ីមិន​អាច​ទទួល​យក​នូវ ​អ្វី​ដែល​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​ឡើយ​ដោយ​លោក​អះ​អាង​ថា លោក ហ៊ុន សែន ​មិន​បាន​យក​វេទិកា​រ បស់​រដ្ឋ​សភា ​មក​បំភ្លឺ​ឲ្យ​បាន​ច្បាស់​ ពី​បញ្ហា​ព្រំដែន​នោះ​ទេ ប៉ុន្តែ​គាត់​យក​វេទិកា​នេះ​មក​ជេរ និង​បន្ទាប​បន្ថោក​គណ បក្ស​សម រង្ស៊ី​ ។
​លោកសុន ឆ័យ បាន​ថ្លែង​ថា«​យើង​អបអរ​សាទរ​ដែល​ប្រមុខ​រដ្ឋាភិបាល​មក​បំភ្លឺ​​ថា យើង​បាត់​បង់​ដី​ទៅ​វៀតណាម ថា​វៀតណាម​មិន​ទាន់​ប្រគល់​ឲ្យ​យើង​វិញ​។ ប្រសិន​បើ​រដ្ឋាភិបាលចង់​ឲ្យ​ច្បាស់ចៀសវាង​យើង​សួរ​បន្ថែម​ទៀតត្រូវ ​តែ​អនុញ្ញាត​ឲ្យ​យើង​សួរ​សំណួរ​បន្ថែម​ ។ យ៉ាង​ហោច​ណាស់​ខ្ញុំ​ជា​ម្ចាស់​សំណួរ ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​សួរ​បន្ថែម​​ដែរ៕

Advertisements
%d bloggers like this: