KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

មនុស្ស​38នាក់​ស្លាប់​10​នាក់​​របួស​​​​ដោយ​សារ​ភាគី​ថៃបាញ់​​​​នៅ​តាម​​ព្រំដែន​ក្នុង​រយៈ​ពេល​6​ខែ​

ថ្ងៃច័ន្ទ ទី១៣  ខែសីហា ឆ្នាំ២០១២

ពលរដ្ឋ​ខ្មែរ​ចំនួន​38​នាក់​បាន​​ស្លាប់​ ​ និង​10​នាក់ ​រង​របួស​ដោយ​​សារ​សមត្ថកិច្ច​ថៃ​បាញ់​ក្នុង​រយៈ​ពេល​6​ខែ​ ដើម​ឆ្នាំ​ 2012 ។ ​នេះ​បើ​តាម​របាយ​ការណ៍​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​ទី​1  ​និង​ទិស​ដៅ​ឆមាស​ទី​2​ ឆ្នាំ2012 របស់​ ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ​នា​ព្រឹក​ថៃ្ងទី​13  ខែ​សីហា ឆ្នាំ​2012​ នៅ​ក្រុង​ប៉ោយ​ប៉ែត​ក្រោម​អធិបតី​ ភាព​របស់់​លោក​សៀក សុជាតិ នាយ​រង​សេនា​ធិការ​ចំរុះ​និង​ជា​នាយក​ទី​ចាត់​ការ​ការងារ​តាម​ព្រំដែន ។ លោក​ឧត្ដម​សេនីយ​ទោ​ពេជ្រ វណ្ណា ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា- ថៃ​ ចាប់​​ពីខេត្ត​កោះកុង​ដល់​ ខេត្ត​ព្រះវិហារ​បាន​លើក​ទ្បើង​ថា​ការិយាល័យ​ទទួល​ខុស​ត្រូវ​តាម​ព្រំដែន​កម្ពុជា-​ថៃ​ប្រវែង​ជាង​800គីឡូម៉ែត្រ​មាន ​ស្ថាន​ភាព​ស្ងប់​ស្ងាត់​ធម្មតា​និង​ស្រប​ពេល​ដែល​ប្រជាកសិករ​កំពុង​មមារ​ញឹក​ប្រកប​របរ​កសិកម្ម ។ ក្នុង​នោះ​តាម​របាយ​ការណ៍​បូក​សរុប​របស់​ការិយាល័យ​ទំនាក់ទំនង​កម្ពុជា-​ថៃ​សំរាប់​ឆ​មាស​ទី​1 ឆ្នាំ​2012  ​គឺ​តាម​ បន្ទាត់​ព្រំដែន​កម្ពុជា-​ថៃ​ពី​ខេត្ត​កោះកុង​ដល់ខេត្ត​ព្រះវិហារ​ប្រវែង​ជាង​800គីឡូម៉ែត្រមាន​ពលរដ្ឋ​ខ្មែរ​ចំនួន​38​នាក់ ​​ត្រូវ​បាន​ថៃ​បាញ់​សម្លាប់​ មនុស្ស​10​នាក់​រង​របួស​និង​មនុស្ស​194​នាក់​ជាប់​ពន្ធនាគារ​ និង​​បាត់​ខ្លួន​ម្នាក់។​សរុប​ទាំង​ អស់​មាន​ចំនួន​243​នាក់​ ត្រូវ​សមក្ថកិច្ច​ថៃ​បាញ់​សំលាប់​ព្រម​ទាំង​ចាប់​ខ្លួន​ក្នុង​ករណី​កាប់​ឈើ​មាន​ចំនួន​46​នាក់​ឆ្លង​ ដែន​ខុស​ច្បាប់​ចំនួន​34​នាក់​ក្នុង​នោះ​បាន​ដោះ​លែង​វិញ​ចំនួន​80​នាក់ ។ ជាមួយ​ការ​ចាប់​ខ្លួន​និង​បាញ់​សំលាប់​នេះ​ផងដែរភាគី​ថៃ​ក៏​បាន​បញ្ជូន​ពលរដ្ឋខ្មែរ​មក​វិញ​ចំនួន​1.465​លើកក្នុង​នោះ​ សរុប​ទាំង​អស់​មាន​ចំនួន​ 68.659​នាក់  ស្ត្រី20.488នាក់  កុមារ5.991នាក់ ។ ជាមួយ​និង​ការ​បាញ់​សំលាប់​ចាប់​ ពលរដ្ឋ​ខ្មែរ​ខាង​លើ​នេះ​ ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​-ថៃ​បាន​ខិត​ខំ​ស្រាវជ្រាវ​ទំនាក់​ទំនង​ជាមួយ​ភាគី​ថៃ​ សំរប​សំរួល​គ្នា​ដើម្បី​បាន​​ដោះ​លែង​មក​វិញ​ផងដែរ ។ លោកឧត្ដមសេនីយ៍​ សៀក សុជាតិ ក៏​បាន​កោត​សរសើ​ចំពោះ​ការ​ខិត​ខំ​ប្រឹងប្រែង  ​លើ​កិច្ច​សហប្រតិបតិ្តការ​ធ្វើ​​ អោយ​តាម​ព្រំដែន​មាន​ភាព​ល្អ​ប្រសើរ​និង​ជួយ​ពលរដ្ឋ​ខ្មែរ​ឲ្យ​អស់​តាម​លទ្ធ​ផលដែល​បាន​លួច​ឆ្លង​ដែន​ទៅ​ធ្វើ​ការ ​នៅ​ប្រទេស​ថៃ ។
ក្នុង​ពិធី​បូក​សរុប​នេះ​ដែរ​ក៏​​មាន​ការ​ផ្លាស់ប្តូរ​តែងតាំង​អនុប្រធាន​ការិយាល័យ​​ព្រំដែន ហើយ​ក៏​បាន​តែងតាំង​ប្រធាន ​ក្រុម​ការងារ​តាម​ច្រក​និមួយៗ​ផងដែរ ​៕
អត្ថបទដកស្រង់ពីកាសែតកម្ពុជាថ្មី

Advertisements
%d bloggers like this: