KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

ការ​ក្លែង​លិខិត​ជា​យុទ្ធសាស្ត្រ​ថោក​ទាប    ត្រាប់តាមល្បិចកលចាស់របស់ស្វា ប៉ុលពត

នៅ​ពេល​ដែល​ការ​ឆ្លើយ​ឆ្លង​នយោបាយត្រូវ​បាន​ក្លែង​ឡើង ​ដោយ​សរសេរ​លើ​ក្រដាស​យ៉ាង​ប្រុងប្រយ័ត្ន និង​ដែល ​ប្រគល់​ទៅ​ឲ្យ​អ្នក​ទទួល​ដែល​ជឿជាក់​នោះបាន​បង្ក​ឲ្យ​មាន​បញ្ហ​កាន់​តែ​ខ្លាំង​ឡើង​ហើយ​វា​ជា​យុទ្ធសាស្រ្ត​ថោក​ទាបនិង​អាក្រក់ នៅ​ក្នុង​ល្បែង​នយោបាយ​ខ្មែរ​បច្ចុប្បន្ន ។ នេះ​បើ​យោង​តាម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ ។

ការ​ក្លែង​លិខិត​ជា​ញឹកញាប់​នា​ពេល​ថ្មីៗ​នេះ​អំពី​កិច្ចការ​នយោបាយសំខាន់ៗ បាន​ទទួល​កេរ្តិ៍​ឈ្មោះ​យ៉ាង​ឆាប់​រហ័ស បន្ទាប់​ពី​លិខិត​ក្លែង​នោះ​ត្រូវ​បាន​អ៊ីមែល​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុកដែល​ចុះ​ផ្សាយ​នៅ​គេហទំព័រ​គាំទ្រ​រដ្ឋាភិបាល និង​គាំទ្រ​គណបក្ស​ប្រឆាំង​ ហើយ​ត្រូវ​បាន​គេ​ចែក​រំលែក នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​គឺ Facebook ។
លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា« ​យើង​មើល​ឃើញ​ដូច​ជា​ការ​កាត់ ​ត​រូប​នៅ​លើ​អ៊ីនធឺណិតដែល​ប្រើ​ដើម្បី​បន្ទាប​បន្ថោក​លោក​នាយក​រដ្ឋ​មន្រ្តីប៉ុន្តែ​ឯកសារ​ផ្លូវ​ការ​ដែល​ក្លែង​ឡើង​នា​ពេល ​ថ្មីៗ​នេះ គឺ​ពិត​ជា​នយោបាយ​កង្វក់​មួយ»។ លោក ឡៅ ម៉ុងហៃ បន្ថែម​ថា៖ «​ជា​ការ​ពិតទម្លាប់​អនុវត្ត​អវិជ្ជមាននៃ​ការ ​បង្កើត​ពាក្យ​ចចាម​អារ៉ាម​ប្រភេទ​នេះ​ ពិត​ជា​ប៉ះពាល់​ដល់​មតិ​សាធារណៈ និង​បង្ក​ការ​ភាន់​​ច្រឡំ​មែន» ។
កាល​ពី​ថ្ងៃ​ទី ៤ និង ៥ ខែ​សីហា មាន​លិខិត​ក្លែង​ពីរ ទាក់​ទង​នឹង​បញ្ហា​ព្រំ​ដែន ដោយ​លិខិត​មួយ​បាន​ក្លែង​ហត្ថលេខា​ លោក ហ៊ុន សែន និង​លិខិត​មួយ​ទៀត​បាន​ក្លែង​ត្រា និង​ហត្ថ​លេខា​របស់​លោកហេង សំរិន ប្រធាន​រដ្ឋ​សភា​ ។​
លោកឡេង ប៉េងឡុង អគ្គ​លេខាធិការ​រដ្ឋ​សភា​បាន​វាយ​បក​៣ថ្ងៃ​ក្រោយ​មក ដោយ​វាយ​ប្រហារ​ការ​ក្លែង​ឯកសារ​ថា ជា «កល្បិច​ថោក​ទាប និង​អសីលធម៌» ដែល​មាន​គោលបំណង «បំពុល​បរិយាកាស​សង្គម​បច្ចុប្បន្ន» ។
កាល​ពីថ្ងៃ ទី៥ ខែ​សីហា លិខិត​មួយ​ ដែល​ក្លែង​ហត្ថលេខា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ផ្ញើ​ជូន​ទៅ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា ​ត្រូវ​បាន​ផ្សព្វផ្សាយ​ ក្នុង​ចំណោម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​បណ្តាញ​សង្គម ​។ ​ក្នុង​ លិខិត​នេះ​ បាន​សរសេរ​ថាលោក[ហ៊ុន សែន​] សោកស្តាយ ដែល​លោក មិន​បាន​ចេញ​លិខិត​ពី​ដំណឹង​មរណភាព ​របស់​លោក ជា ស៊ីម ដែល​ត្រូវ​បាន​ផ្សាយ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ។
លោកឡៅ ម៉ុងហៃ បាន​បន្ថែម​ថា ​នៅ​ពេល​នោះ ពាក្យ​ចចាមអារ៉ាម​បង្ក​ឲ្យ​មាន​ចុះ​ផ្សាយ​ក្នុង​សារ​ព័ត៌មាន ដែល​ជា ​ផល​ប៉ះពាល់​អាក្រក់​ ដែល​អ្នក​បង្កើត​ពាក្យ​ចចាម​អារ៉ាម​នោះ​ចង់​បាន ។
លោក​បន្ត​ថា ​​« នេះ​ជាការ​អនុវត្ត​មួយ​បែបក្នុង​ការ​ធ្វើ​យុទ្ធនាការ​ពេញ​មួយ​ឆ្នាំ​នេះ​  ដែល​នយោបាយមាន​លក្ខណៈ​ ជ្រុល ហើយ​នោះ ​ជា​ចំណុច​ដែល​គេ​ផ្តោតមិន​មែន​លើ​កិច្ចការ​​ជាក់​ស្តែង​នោះ​ទេ» ។
លិខិត​ក្លែង​មួយ​ទៀត ដែល​ផ្ញើ​មក​ភ្នំពេញប៉ុស្តិ៍ដោយ​ «ព័ត៌មាន​នយោបាយ​ខ្មែរ»កាល​ពី​ថ្ងៃ​អាទិត្យបាន​ក្លែង​លិខិត​ លោក​សម រង្ស៊ី ផ្ញើ​ជូន​លោកកឹម សុខា ប្រធាន​គណបក្ស​ សិទិ្ធមនុស្ស​ដោយ​លុប​ចោល ការ​បង្រួប​បង្រួម​គ្នាដែល ​ទើប​តែ​ចាប់​ផ្តើម​រវាង​គណបក្ស​ទាំង​ពីរដោយ​សម្អាង​ថាលោក សម រង្ស៊ី មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋ ​មន្រ្តី​បាន​ ។
លោកកឹម សុខា ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិកបាន​ចេញ​លិខិត​តប​មួយកាល​ពី​ម្សិលមិញ​ដោយ​ច្រាន ​ចោល​អត្ថន័យ​នៅ​ក្នុង​លិខិត​ក្លែង​នោះ ។ លោក​កឹម សុខា​ បញ្ជាក់​ថា ​«  ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​បង​ប្អូន​ជន​រួម​ជាតិ​រួច​ ហើយថាគណបក្ស​សិទ្ធិ​មនុស្ស​នឹង​រួម​គ្នា​ជា​មួយ​គ្នា​ជាមួយ​គណបក្ស​សមរង្ស៊ីដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ»។ «ជន​ខិល​ខូច​មាន​ការ​ភ័យ​ស្លន់ស្លោប្រើ​ឧបាយ​កល​ញុះញង់​បំបែក​បំបាក់​ ដើម្បី​កុំ​ឲ្យ​ខ្មែររក​ឯកភាព​ជាតិ​ និង​សាមគ្គី ​ជាតិ​បាន​ ដើម្បី​ងាយ​ស្រួល​គេ​ជិះ​ជាន់ និង​ត្រួត​ត្រា​» ។
លោកជាមយៀបតំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជាដែល​កំពុង​កាន់​អំណាចបាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ថាសមាជិក ​គណបក្ស​ប្រជាជន​ជាច្រើន​នាក់​មើល​ឃើញ​លិខិត​ក្លែង​នោះជា​ការ​វាយ​ប្រហារ​មក​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។ ​លោក​បន្ថែម​ថា៖ «មេ​ដឹក​នាំ​ទាំង​បី​របស់​យើង​ត្រូវ​បាន​ជន​អាក្រក់​បរិហារកេរ្តិ៍ និង​ធ្វើ​ឲ្យ​ក្លាយ​ជា​ជន​រង​គ្រោះ។ខ្ញុំ​គិត​ ថា ​គ្មាន​អ្នក​ណា​ម្នាក់ ដែល​អាច​ធ្វើ​លិខិត​ទាំង​នោះ ក្រៅ​ពី​ក្រុម​ដែល​ជំទាស់​នឹង​រដ្ឋាភិបាល​ទេ ព្រោះ​សមាជិក​គណ បក្ស​ប្រជាជន​មាន​ចំនួន​ជាង៥,៥លាន​នាក់ នឹង​មិន​ធ្វើ​ដូច្នេះ​ឡើយ»។ ​លោក​បន្ត​ថាឥឡូវ​នេះរដ្ឋាភិបាល​កំពុង​ស្រាវ ​ជ្រាវ​រក​អ្នក​ក្លែង​លិខិត​នេះ ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់ ។
ប្រសិន​បើរក​ឃើញអ្នក​ក្លែង​នឹង​ប្រឈម​ទោស​ពី៥ទៅ១០ឆ្នាំ​ក្នុង​ពន្ធនាគារ ។ នេះ​បើ​យោង​តាម​លោកសុក សំអឿន អ្នក​ជំនាញ​ច្បាប់​បាន​ថ្លែង​ឲ្យ​ដឹង​ ។
ដោយ​លើក​ឡើង​ពី​ការ​ផ្តន្ទាទោស​មួយ​ផ្សេង​ទៀត​ លើ​ការ​ក្លែង​ត្រា​របស់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​កាល​ពី​ច្រើន​ឆ្នាំ ​មុន លោក សុក សំអឿន​បញ្ជាក់​ថា៖«​វា​ជា​បទ​ល្មើស​ធ្ងន់ធ្ងរ ក្នុង​ការ​ក្លែង​ឯកសារ​សាធារណៈឬ​ហត្ថលេខា» ។
លោកគល់ បញ្ញា អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត ​បាន​ហៅ​ការ​ក្លែង​លិខិត​ថា ជា​រឿង​កំប្លែង។ ​លោកបញ្ញា បាន​ថ្លែង​ថា៖ «ប្រហែល​ គឺ​អ្នក​នយោបាយ​ចាស់​ ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី ព្រោះ​​ពួកគេ​នៅ​តែ​ប្រើ​កលល្បិច​ចាស់»។
ចង្អុល​បង្ហាញ​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជំនាន់​ថ្មីលោក បញ្ញា បាន​លើក​ឡើង​ថា៖ «​គណបក្ស​បាន​លេង​គ្នា​ទៅ​ វិញ​ទៅ​មក ប៉ុន្តែ ខ្ញុំ​គិត​ថា វា​មិន​មាន​ប្រសិទ្ធភាព​ទេ»។ លោក​បន្ត​ថា​៖​«ពួក​គេ​ព្យាយាម​លេង​ជាមួយ​នឹង​ស្ថានការណ៍​ នយោបាយ បច្ចុប្បន្ន​ហើយ​ខ្ញុំ​គិត​ថា​វា​ចេញ​មក​ពី​ទាំង​សង​ខាង​។ ប៉ុន្តែ​វា​អាច​ប៉ះពាល់​ដល់​បរិយាកាស​នយោបាយបើ​ ពួក​គេ​នៅ​តែ​បន្ត​លេង​របៀប​នេះ​» ។
«ព័ត៌មាន​នយោបាយ​ខ្មែរ» មិន​បាន​ឆ្លើយ​តបភ្លាម​ៗ​ទៅ​នឹង​សំណួរ​ពី​ភ្នំពេញប៉ុស្តិ៍​ទេកាល​ពី​ម្សិលមិញ ៕

អត្ថបទដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ

Advertisements
%d bloggers like this: