KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

ការ​បំភ្លឺ​រឿង​ព្រំដែន​របស់​សម្តេច​តេជោ​នឹង​ត្រូវ​កំណត់​ត្រា​ទុក​ដើម្បី​ជា​មរតក​ឯកសារព្រំដែន​កម្ពុជា​-យួន…  ទុកលលាដ៏ក្បាលវាវិញ!

សម្តេច​អគ្គ​មហា​សេនា​បតីតេ​ជោ​ហ៊ុន​សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​អោយ​ដឹង​ថា​ប្រសាសន៍ ​បំភ្លឺ​ពី​បញ្ហា​ព្រំ​ដែន​គោក ​និង​សមុទ្រ​ រវាង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​នឹង​ត្រូវ

​កំណត់​ត្រា​ទុក​តាម​សៀវ​ភៅ ​និង​ឌីវីឌី​ជា​ភាសារ​ខ្មែរ​និង​ភាសា​អង់​គ្លេស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ និង​ដើម្បី​ទុក ​ជា​មូលដ្ឋា​នបក​ស្រាយ​បញ្ហា​ព្រំដែន​ ។ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​បៀល​ប្រាយ ​ដែល​ប្រារព្ធ​​ធ្វើនៅ​មជ្ឈ​ មណ្ឌល​សន្និ​បាត​និង​ពិព័រណ៌​កោះ​ពេជ្រ​នៅ​ព្រឹក​ថ្ងៃ​ទី១៥​ខែ​សីហាឆ្នាំ​២០១២​នេះ​ថា​ការ​បក​ស្រាយ​បញ្ហា​ព្រំដែន​របស់ ​សម្តេច​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ទី០៩​ខែ​សីហាឆ្នាំ​២០១២​នោះ ​មិន​អស់​កម្លាំង​ទេ ​ចង់​ថែម​២​ម៉ោង ​ទៀត​ក៏​បាន​ដែរ​ ។ គួរ​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ទី០៩​ខែ​សីហាឆ្នាំ​២០១២​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​ហ៊ុនសែន នាយក​រដ្ឋ​មន្រ្តី​​ព្រះ​រាជា ​ណា​ចក្រ​កម្ពុជា​បាន​ចំណាយ​ពេល​ចំនួន​៥​ម៉ោង​ ដើម្បី​បក​ស្រាយ​បំភ្លឺ​បញ្ហា​ព្រំដែន​កម្ពុជា​-វៀត​ណាម​តាម​ការ​ស្នើ​សុំ​ របស់​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ម្នាក់​ ដែល​ធ្លាប់​ជា​មនុស្ស​ជិត​ដិត​ជា​មួយ​សម្តេច​តេជោ​ ។ ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នោះ​មាន​ស្ថាប័ណរដ្ឋ​មន្រ្តី​អង្គ​ការ​ សមាគម ​សហ​ជីព​និង​ស្ថាប័ណ​ដទៃ​ទៀត​បាន​ចេញ​ញតិ្ត​ ជា​បន្ទាប់​បន្ទាប់​ដោយ​គាំ​ទ្រ​ប្រសាសន៍​ស្រាយ​បំភ្លឺ​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ហ៊ុន​ សែន​ ។ ការ​បក​ស្រាយ​បំភ្លឺ​របស់​សម្តេច​តេជោបា ន​ក្លាយ​ទៅជា​ចលនាជាតិ​មួយ​ថ្មី​បន្ថែម​ទៀត និង​មួយ​ផ្នែក​ទៀត​ធ្វើ​អោយ ​ប្រជា​ពល​រដ្ឋ​រឹង​រឹត​តែ​យល់​ដឹ​ងពី​បញ្ហាព្រំដែន​កម្ពុជា​-វៀត​ណាម​ជាពិសេស​កិច្ច​ខិត​ខំប្រឹង​របស់​របស់​រាជ​រដ្ឋា​ភិបាល ​ក្នុង​កិច្ច​ការពារ​បូរណ​ភាព​ទឹក​ដី​ ៕
អត្ថបទដកស្រង់ពីកាសែតកម្ពុជាថ្មី

Advertisements
%d bloggers like this: