KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសលុបបំបាត់ការប្រើពាក្យ “ទុក ទុក” ដោយយកពាក្យ “រ៉ឺម៉ក”

២៥​  ០១  ២០១៣

ភ្នំពេញ: រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ជូនដំណឹង​ដល់​សាធារណជន និង​ទេសចរ​ជាតិ អន្តរជាតិ​ទាំងអស់ ឲ្យ​បាន​ជ្រាបថា បច្ចុប្បន្ន មានការ​កើនឡើង​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នៃ​ទេសចរ​ជាតិ និង​អន្តរជាតិ ហើយ​ប្រភេទ​សេវាកម្ម​ទេសចរ​ផ្សេងៗ ក៏​ជាទី​ពេញនិយម​របស់​ភ្ញៀវ​ផងដែរ​។

ថោង ខុន ឡប់មែន ទែនហើយ !!??? រទេះសណ្តោង  (ផ្រាំងហៅ Remorque  រ៉ឺម៉ក  យួន moóc)

ថោង ខុន ឡប់មែន ទែនហើយ !!??? រទេះសណ្តោង (ផ្រាំងហៅ Remorque រ៉ឺម៉ក យួន moóc)

ទន្ទឹង​នេះ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើងថា “​យើង​បានកត់សម្គាល់​ឃើញថា សាធារណជន​មួយចំនួន កំពុង​តែមាន​ការយល់​ច្រឡំ​ដោយ​ប្រើពាក្យ “​ទុក​ទុក​” (Tuk Tuk) ចំពោះ​ប្រភេទ​មធ្យោបាយ​ដឹកជញ្ជូន​លក្ខណៈ​រ៉ឺម៉ក​។ ដើម្បី​រក្សា​នូវ​ពាក្យ​ដែល​យើង​ធ្លាប់បាន​ប្រើប្រាស់​ជា​យូរ​មកហើយ យើង​ត្រូវ​នាំគ្នា​ប្រើពាក្យ “​រ៉ឺម៉ក​” ជំនួស​ពាក្យ “​ទុក​ទុក​” វិញ​ជា​ប្រការ​ល្អ​ជាង​”​។​

​ ក្នុង​លិខិត​ចុះ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៣ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​សូម​សំណូមពរ​ដល់​សាធារណជន និង​ទេសចរ​ជាតិ អន្តរជាតិ​ទាំងអស់ មេត្តាជួយ​ផ្សព្វផ្សាយ ដើម្បី​លើកតម្កើង​ការប្រើប្រាស់​ពាក្យ “​រ៉ឺម៉ក​”៕​

Advertisements
%d bloggers like this: