KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

បរិស្ថាន ស្រុកអូរជ្រៅ ជាអូរស្អុយ ពីបាកក្រៃលេង បើប្រើវិញ្ញាណទាំង៥

កុក ស័ព្ទ ទី៨ កក្កដា ២០១៣

ឪកំពូជជាអើយ ល្អអ្វី ម៉្លេះទេ!

មិនហ៊ាននិយាយថារាស្រ្តមិនចេះស្រឡាញ់ប្រទេសជាតិទឹកដីនិងថែកែលំអរភូមិស្ថាននិងបរិស្ថានទេ។

បើអស់អ្នកអាន ធ្លាប់បានទៅដល់ចំណុចដែលបារាំងបាន ពុះចែកដីខ្មែរយកពីខ្មែរ ទៅឲ្យ សៀម កាល ពីឆ្នាំ ១៩០៧ គឺបារាំងបានបន្សល់កេរ ក្អែល នៃកាមិនខ្វល់យកចិត្តទុកដាក់ពី តម្លៃ និង សារសំ ខាន់នៃ សញ្ញាណជាតិ និងអត្តសញ្ញាបរិស្ថានទឹកដី របស់ខ្មែរមកដល់សព្វថ្ងៃនេះ។

អូរជ្រៅមុនសម័យខ្មែរក្រហម ជាផ្លូវទឹកធម្មជាតិ មានសត្វត្រីរស់អាស្រ័យបាន និង មនុស្ស អាចយកផល ពីទឹក មកប្រើប្រាស់បានជាធម្មតា ។

តែក្រោយពីសម័យកសាងថ្មី ក្រោមការណែនាំរបសើអង្គការ ៧ មករា ដ៏មហាអស្ចារ្យ មហាភ្លឺស្វាង គ្រោមការ ដឹកនាំរបស់បងប្អូនម៉ឹនឆ្នាំ យៀកណាមមក គេ ឃើញមានសាង សង់អគារធំៗស្កឹមស្កៃ ទាំងខាងខ្មែរ និងខាងសៀម សត្រូវសួពូជរបស់ខ្មែរផងដែរ។

អកុសលការសាងសង់ដ៏ស្អេកស្កះនេះវាជាមូលហេតុនៃការបំផ្លាញសោភ័ណភាបធម្មជាតិរបស់អូឬជ្រៅនេះទៅវិញ។ ឫមួយ មកពីក្រសួងណាមួយមើលឆ្លកចន្លោះស៊ីសំណូកបូកហុងប៉ៅ ទឹកតែពី នាយទុន ដោយចេតនា ទេ ដឹង បានជា ញ៉ាំងការបៀត បំពានធម្មជាតិ នវរហូតកេមិនឡើង។

ឥឡូវនេះ អូរជ្រៅមិនត្រឹមតែជាទីគួរខ្ពើមឆ្អើមប៉ុណ្ណោះទេ គឺវា ជាសញ្ញាបង្ហាញ ពីម៌ាយាទ និង ទម្លាប់ អា ក្រក់រស្មោគគ្រោក របស់រដ្ឋាភិបាលខ្វះមនសិការ និងក្លាយជាបុព្វហេតុនៃ ការបំបាក់ មុខ ប្រជារាស្រ្ត ខ្មែរ ទូទាំងប្រទេសចាប់ តាំងពី គេចុះជាន់ ដីខ្មែរ ពីព្រំប្រទល់ឡើងរហូតមក។

ព្រៃរបាំង ទល់ដែនគឺកាប់រលាយហិនហោចតាំងសម័យ គ្រោងការណ៍ ក៥ កក្តាប់ អំណាច ទឺកដី ឲ្យបាន ទាំងស្រុង តាំងពី ទសវត្ស ៨០ មក។

នៅពីខាងក្រោយសណ្ឋាគារប្រណិតៗ  កាស៊ីណូ ដែលបានសង់ជាប់នឹងមាត់អូរ ក្បែរស្ពានឆ្លង ពី ត្រើយ ខាងខ្មែរ ទៅខាងសៀម មានសម្រាមកកស្ទះ និងក្លិនអសោចន៍ ជះលើផ្ទៃអាកាស ស្ទើរទប់ មិនចង្អោរ មិនបាន។

មិនតែប៉ុណ្ណោះសោត  បើអ្នកអានអាច ចំណាយពេលច្រើននាទីបន្តិច ដោយឈរលើស្ពានព្រំដែននោះ និងអាចយល់ ស្តាប់ ភាសា សៀមបានខ្លះ  ប្រាកដជាមានការជួយ ឈឺចាប់ផ្លូវសតិអារម្មណ៍និង អត្ត សញ្ញាណជាតិខ្មែរ ជាមិនខាន។

ភ្នាក់ងារអាជ្ញាធរនិងឈ្មួញសៀម វាស្រែកជេរប្រទេច កម្មករខ្មែរៗ ដែលរត់ប្រញាយដណ្តើមការគ្នាចាំ អ្នកអូស ទាញ រទេះ ផ្ទុកទំនិញឆ្លងពីខាងសៀមមកខាងខ្មែរ និងមិនរវល់យកចិត្តទុកដាក់ នឹងរបៀបរបប សណ្តាប់ធ្នាប់របស់គេ។

សៀមៗ វាស្រែកថា៖ ពួកអាឯងនេះភ្លើៗ ភ្នែកមានមិនមើល៍ សញ្ញាគេទេអី យិះអាខ្មែរនេះ ឆ្កួតៗ?

គួរឲ្យខ្មាស់ជនបរទេសដទៃ ជាភ្ញៀវដែលជិះ រថយន្ត ឆ្លងកាត់ទីនេះ ចូលមកលេង និង ទស្សនកិច្ច កម្សាន្ត នៅស្រុក ភូមិខ្មែរ។

រដ្ឋាភិបាលខ្មែរ និងលោករដ្ឋមន្រ្តីនិមួយ គិតតេបូមនិងលួចជាតិ មិន អៀនខ្មាស់សត្វ ដោយហេតុ បរទេស ដែល គេបានកាត់ពីមាត់ ពីករាស្រ្តនិងប្រជាជាតិគេ យក អំណោយថវិកាតិចក្តីច្រើនក្តី មកខ្មែរកសាង ស្រុកឲ្យសមរម្យជា មនុស្សជាតិដូចគេដូច ឯងដែរ ជារៀងរាល់ឆ្នាំ។

បើសិនលោកអ្នកនាងឈរលើស្ពានហើយចោលភ្នែកមើកទៅក្នុងអូរ នឹងមានការយល់ឃើញពីអ្វី ដែល ខ្ញុំលើកមកនិ យាយពិគ្រោះ នៅទីនេះ មិនខានឡើយ។

តើក្រែងលោកៗ ឯកឧត្តម រដ្ឋមន្រ្តី ម៉ុកម៉ារេត ក្រសួងបរិស្ថាន ស ខេង  ក្រសួងពោះធំ (មហា ផ្ទៃ) ចាន់ សារុន ក្រសួង កសិកម្ម   ត្រាំអ៊ីវតឹក  គមនាគមន៍និងដឺកជញ្ជូន (បំផ្លាញផ្លូវ ជាតិ) និង រដ្ឋាបាល ប្រចាំ មូលដ្ឋានទាំងឡាយ  មានភ្នែក និង ប្រស្រីដែរ ឫខ្វាក់ទាំងក្រសួងៗ ទាំងស្រុកតែ ម្ដងដូចតែគ្នា ទាំង អស់ ទៅ?

ឫមួយ លុយដូល្លារវាបាំងភ្នែកខ្វាក់  មើលមិនឃើញទាំងមេៗក្រោមពង ឫ ទាំងពងលើមេៗ ទៅ?

Advertisements
%d bloggers like this: