KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

ជាតិខ្មែរមានពូជអំបូរស្រឡាញ់ពន្លឺសុខ ព្ធខ្មែរមោហ៍លោភោស្រឡាញ់ពាលហុតឈាមរាស្រ្ត

ដើម្បីយោងពំនោលដ៏ចាស់មួយ “ខ្ញុំមានមោទនភាពណាស់បានកើតជាខ្មែរ” ឫ ក៏ “ទុក្ខ សុខរបស់រាស្រ្ត នគរក៏គឺជាទុក្ខ សោក របស់មហាក្សត្រិយ៍ “ម៌ាយាទខ្មែរសម័យនេះ គួរប្រែ បែរយ៉ាងម៉េច ដើម្បី ញ៉ាំង ការណ៍ពិត?

ព្រះមហាក្សត្រិយ៍កម្ពុជា នរោត្តម សីហមុនីបានប្រោសប្រទាន លើកលែង ទោសដល់ជនជាប់ចោទ ទាំង អយុតិ្តធ៌មពី ពពួកកាន់អំណាចជិះជាន់រាស្រ្ត គឺលោកសម រង្ស៊ី ប៉ុន្មាន ៣ សប្តាហ៍កន្លង មកនេះ អនុគ្រោះ ឲ្យបានចូលរួមបោះឆ្នោត នឹង បានជាជំរើសរបស់រាស្រ្ត តែពពួកអវិជ្ជានិងល្ងង់ផ្កាប់មុខ បាន រារាំងនឹងបង្ក ហេតុឆ្ពោះសំដៅសង្រ្គាមបង្ហូរឈាមប្រ ជារាស្រ្ត មួយសាជាថ្មីទៀត។

មកពិហេតុអ្វី ?

ព្រោះពពួកគេលង់លក់ងប់នឹងភាពអវិជ្ជា មោហ៍បាំង លោភោលាភាជាត្រីមុខ បុគ្កលនិយមផ្កាប់មុខ ជាផ្លូវកាន់ក្តោបអំ ណាច ខ្លាចណាស់ពន្លឺ និង ការប្រែបែរពីក្រអត់ស៊ីទៅជាមានស៊ីសល់ ពីល្អបង្គួរ ទៅជាល្អអស្ចារ្យ ពីបាតផ្សារទៅជាជន មានសមាន្យចិត្តនិងរម្យទម ។ល។និង។ល។

ពួកគម្តែងគេ យល់ថាពិភពលោកនេះមិនធំលើស មាត់ត្បាលបុកគ្រឿងរបស់ចង្រ្កានរបស់គេទេ។

គេត្រាំទឹកត្រីដេកក្នុង ភាពខ្លាចសាសន៍ដទៃ បាក់ស្បាតអត់ពិចារណាទ្រូស្តមិត្តពាលាអាវាសែ យកសំដី អសុរសដាក់ នឹងជាតិផ្សេងៗ ដែលគេមានសមាន្យចិត្ត ចង់ជួយជាញាតិរបស់មនុស្សផងគ្នា។

ការដូរដោះ ប្រែរូបពីបែបមិនល្អទៅជាល្អ វាជាការពិបាកសម្រាប់ បុគ្គលខ្វះក្លាហាន និងសម្បជញ្ញៈជាតិ និងសង្គមរួមជា ជាង ត្រឡប់បែរទៅក្រោយយុគព្រៃផ្សៃ សាហាវដូចតិរច្ឆានវិញ។

ដូចមានឧទាហរណ៍ស្រាប់មានកើតមករយឆ្នាំហើយគឺលោកគ្រូសូក្រាតដែលត្រូវបានទទួលការចោទ ប្រកាន់ថាលោក ជាជនប្រតិកិរិយាបាន បំពុលយុវជនក្រុងអាថែន ឲ្យពុករលួយមកពីពួកគេចេះគិត ចេះសួរពី អ្វីៗមុននឹងជឿ ឫប្រព្រឹត្ត តាម។

លោកឲ្យឳវាទពួកយុវជនសិស្សលោកថា “សីលជាញាណ អ្នកបានរៀនច្រើនរឹតតែមិនចេះមិនដឹង”។

អ្នកស្អប់ឈ្នានិសលោកគ្រូសូក្រាតមានទាំងរដ្ឋបាលជន អ្នកមានទ្រព្យមហាសាលនិងជន ប្រមុខ ប្រ កាន់ជំនឿសាសនា ផ្កាប់មុខ នៅទីក្រុងអាថែន មាន១១រូប នាកាលនោះ។លោកគ្រូសូក្រាត កើតក្នុង កាលគឺ ដំណាលនឹង អង្គម្ចាស់សិទ្ធត្ថ គោតម ក្រោយយមកគេ ឲ្យងារជាគ្រូរបស់ពុទ្ធសាសនាដែរ តែគឺ មុនកាលដែលយេស៊ូគ្រូសាសនាគ្រឹស្ទានដុះពន្លកពក ខ្នាយម៉្លេះ។

រឿងរបស់គ្រូសូក្រាត គឺបានជនបង្កាច់មួលឲ្យតុលាការ កាត់ទោសប្រហារជីវិតចោល។

តែលោកមិនទទួលយកទេ តែសុខចិត្តផឹកថ្នាំពុលដោយក្លាហាន ឲ្យស្លាប់ស្រប ដោយការយល់និង សម្រេច របស់ខ្លួនលោកវិញ។ ឯហេតុនិងផលគឺវាប្រ ហាក់ប្រហែល នឹងយុគនេះ ដែរ ដែលបានកើតមាន នៅលើទឹកដី ចាស់ របស់អា ណានិគមក្រិក រ៉ូម៉ាំង និងម្នាលយេ ស៊ូគ្រឹស្តគឺ ទុយនេ ស៊ី លីប៊ី អេហ្ស៊ីប អៀ រ៉ាក់ នគរអាហ្វកាន់កាលពីពេលថ្មីៗនេះរួច មក។

សរុប  រឿងខ្មែរសព្វថ្ងៃនេះ មិនខុសពីរឿងគ្រូសូក្រាតទេ គឺមួយក្រុមអញនិយម ទ្រព្យនិយម គ្រួសារនិយម បននិយម អំណាចជិះជាន់និយម ឯមួយក្រុមទៀតដោយមានក្សត្រិយ៍ជួយសណ្តោសប្រណី នឹងចង់បាន សមភាពយុត្តិធ៌ម សង្គម និងជាតិ ចង់បានអធិបតេយ្យបុគ្គលនិងជាតិ ស្របច្បាប់និងយោងតាមច្បាប់ជា ប្រមុខធំ យោគយល់អធ្យាស្រ័យអន្តរ ជាតិនិយម បែរជា ត្រូវក្រុមនិយម ល្ងង់ឃោរឃៅព្យាយាមចង អា ឃាត និន្ទាព្យាបាតលោកសមរង្ស៊ី និងអ្នកដើរតាម តពូជគ្នា ទៅវិញ។

រាស្រ្តសភា អត់គោរពរដ្ឋធម្មនុញ្ញ ១៩៩៣

រាស្រ្តសភា អត់គោរពរដ្ឋធម្មនុញ្ញ ១៩៩៣
Advertisements
%d bloggers like this: