KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

រឿងងាយនិងងាប់រស់របស់រាស្រ្ត វាបែរនាំគ្នាគិតតែពីលោភលាភ ពពួកនិងបរិវារ ទៅ

រូបថតនេះមានន័យណាស់ បើពិនិត្យតាមការយល់ន័យទេសបាលកិច្ច អ្នកជាម្តាយនៅវ័យ ល្ហក់បំព្រង ពរកូនតូចក្នុង សំលៀកបំពាក់តាមខ្មែរនិយមមកបោះឆ្នោតជាករណីរួមរបស់ជាតិនិងអនាគតកូនគាត់។

តែរដ្ឋាភិបាលនិងបក្សកាន់អំណាច វាបែរបង្ករការសង្ស័យនិងម៌ាយាទពុតត្បុតមិនសមជាខ្មែរស្រឡាញ់ រាស្រ្តនិងកូនចៅ ដែលគ្នារំពឹងអនាគតលើពពួកខ្លួន។វាបែរនាំទ័ពទីងចូលក្នុងក្រុងយ៉ាងគគ្រឹកគគ្រែង អត់ក្រែងរាស្រ្តភ័យនិងតក់ក្រហល់ ពីសុវត្ថិភាពនិងសេរីភាព ក្នុងការបញ្ចេញមតិចំហរនិងជីវភាព។

នាយធននិងធនាគារបិទទ្វារ ឈ្មួញឆ្លៀតតម្លើងថ្លៃរបស់របរ តាមក្បាលចិត្តអ្នកក្រៗចលាចលក្រហល់ ចិត្តដ្បិតឥរិយាបថ រដ្ឋាភិបាលមិនថ្លៃថ្នូរដូចជនពាល មិនយកភ្នែកត្រចៀកមើលនិងស្តាប់ ក្រោយបោះ ឆ្នោតហើយ។

មន្រ្តីៗរឹតតែក្រអឺតក្រទមឥតកោតញញើតច្បាប់ពាលដាក់រាស្រ្តតូចតាចនិងកោងឈ្លើយឥតអំបូរដាក់បរទេសដែលគេធ្លាប់ជួយឈឺឆ្អាលលើអំបែងក្បាល ស្រុកប្រទេសខ្លួន។

នាយករដ្ឋមន្រ្តីវិញ សំដីថោកទាបដូចចោលដឹងទាំងដង ដុចគ្មានអាណាស្មើនិងស៊ីបាយក្នុងចាន ដូចពូជ អំបូរខ្លួន គម្រាម បំបែកបំបាក់ស្មារតី រាស្រ្តដែលបោះឆ្នោត ឲ្យបដិបក្សខ្ឡួន។

ព្ធដ៏រដ្ឋមន្រ្តីខ្ឡះៗនិយាយភ្លើៗ ឡប់លីលាដូចជ្រូកពុលក្តួចនិងបាយសុរា ឥតពូជសន្តាន រាប់នឹងគេ។

 

Advertisements
%d bloggers like this: