KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

ស្អីទៅ ខ្មែរ ?

ស្មេរ កុក ស័ព្ទ     ១១ វិច្ឆិកា ២០១៣

នេះជាពាក្យដែលគេតែងតិះគ្នាថា ខ្ញុំមានមោទនភាពណាស់បានកើតជាខ្មែរ។

ស្តាប់បាន យល់បាននិងសូមសរសើរជោគជតារាសីអស់ខ្មែរៗទាំងនោះ។

តាំងពីឆ្នាំ១៩៩៩ទល់គ្នានឹង២០០៣មានមិត្តម្នាក់មានកំណើតជាតិជាជនជាតិដើមហៅថាក្រុមជនពន្ធុសឹមីណូល(Seminole tribe)ជាម្ចាស់ដើមទឹកដីទ្វីបអាមេរិកនាប៉ែកខាងត្បូងខាងលិចជាប់ឆ្នេរសមុទ្រអាត្លង់ទិក។សព្វថ្ងៃគេមានទីតាំងសារមន្ទីរនិងរបៀបរស់នៅជាជនពន្ធុនាកណ្តាលវាលលិចទឹកមួយក្នុងរដ្ឋចាស់របស់ចក្រព័ត្រអេស្ប៉ាញ៉ុល ហៅ ឡា ផ្លរីដា។

លោកប្រធានជនពន្ធុនេះបង្ហាញឈ្មោះគាត់ជាឈ្មោះបែបឡាតាំងហិនរីប៊ិលលីនៅឳកាសពេលបុណ្យរំឮកជាតិពន្ធុរបស់

គាត់នាឆ្នាំ១៩៩៩។គឺគាត់បានរាក់ទាក់ប្រាស្រ័យសួរសុខទុក្ខជាមិត្តសហសេវិកយ៉ាងកក់ក្តៅបំផុតដល់យើងខ្ញុំ។

មានចម្ងល់ពីឈ្មោះគាត់ដែរតែមិនសួរខ្លាចគាត់យល់ថាចង់បំបាក់មុខគាត់ព្រោះគាត់ជាប្រធានក្រុមជនពន្ធុនិងជាអ្នក

អញ្ជើញយើងខ្ញុំចូលរួមក្នុងពិធីឳកាសនេះ។

យើងបន្តការជជែកលេងនិងរាប់រកទៅវិញទៅមកនាឳកាសសម្រាកម្តងៗរហូតដល់បញ្ចប់កម្មវិធីនឹងបាយរួមលាគ្នាមុន ពេលរសៀលបិទពិធីថ្ងៃបង្ហើយ។

គាត់មានសំណួរមួយ សួរថាតើឈ្មោះអ្នក ជាខ្មែរឬ?

យើងខ្ញុំបានតបថា បាទគឺខ្មែរនិងភាសាខ្មែរ។

គាត់សួរបន្តថាតើផងអ្នកអាចធ្វើជាខ្មែរបានឬមិនបានតាមឈ្មោះ?យើងខ្ញុំភាំងនឹងសំណួរនេះ។

រួចគាត់បន្ថែមថាហើយអ្នកធ្វើអ្វីខ្លះជាខ្មែរ និងឲ្យខ្មែរ?

ព្រោះសាសន៍ជាតិផងខ្ញុំបានបាត់បង់អត្តសញ្ញាណខ្លួនហើយៗផងខ្ញុំមិនហ៊ានថាគេមិនមែនជាជាតិពន្ធុដូចគ្នានឹងផង

យើងខ្ញុំបានទេ?

នាពេលនេះគាត់បាន បង្ហាញឈ្មោះពិតដែលឪពុកគាត់ បានដាក់ឲ្យក្រោយពេលម្តាយគាត់បានប្រសូត្រគាត់រួចភ្លាម។

គាត់មានឈ្មោះថា លលកស និងយកទម្លាប់តាមអឺរ៉ុបមានឈ្មោះឪពុកគាត់មន្ថែមទៀត។

ឪពុកគាត់ឈ្មោះថា ផែះប្រាំ។ ដូច្នេះគាត់មានឈ្មោះថា កូនផែះប្រាំ លលកស។

ឯឈ្មោះឡាតាំងហិនរីប៊ិលលីគឺជាងារងាយដល់រដ្ឋាភិបាលហៅគាត់ពេលបើកលុយបំណាច់សគុណសងដល់ក្រុមពន្ធុ

របស់ជីតាទួតគាត់ដែលដាក់អាវុធឈប់ច្បាំងនិងទ័ពអាមេរិកកាលពីយុគ១៨០០ប៉្លាយមក។

ចម្លើយទៅនឹងសំណួររបស់កូនផែះប្រាំ លលកស យើងខ្ញុំរកយល់មិនទាន់ចិត្តភ្លាមៗបាន។

តែលោក កូនផែះប្រាំ លលកស បានអធិប្បាយថាគាត់សូមសរសើរថា

អ្នកមានការរក្សាឈ្មោះដែលឪពុកម្តាយដាក់ឲ្យហើយមានមោទនភាពនិងរក្សាហើយបានឲ្យគតិដ៏ល្អមួយដល់ខ្ញុំៗនឹង

លែងប្រើឈ្មោះឡាតាំងតទៅទៀតហើយដូចជាខ្មាស់ខ្ឡួនឯងណាស់ព្រោះវាមិនមែនជាខ្ញុំទេ។

ផងខ្ញុំសូមថ្លែងអំណរគុណដ៏កក់ក្តៅនឹងការរាយរាប់ពីអំពីទំនៀមប្រពៃណីនិងទុក្ខសោកអំពើឃាតកម្មជាតិពូជខ្មែរកើត

ឡើងពីសម័យកាល ៧០តាមការញាក់របស់សាសន៍យួនមកដែលលោកបានចែករំលែកដល់ផងយើងខ្ញុំនាឳកាសរំឮក ជាតិពន្ធុប្រចាំឆ្នាំដ៏ឧឡាឬកនេះ។

ឆ្នាំ២០០០លោកកូនផែះប្រាំលលកសបានប្រកាសជាឧឡាឬកថាហិនរីប៊ិលលីបានស្លាប់បាត់កាលពី១៩៩៩ហើយៗបាន

មកកើតជាគាត់មានឈ្មោះថាកូនផែះប្រាំ លលកស។

គាត់ពោលនាឪកាសបើកអង្គប្រជុំថាជាការដឹងនិងតបសគុណពីមិត្តគាត់ម្នាក់ដែលមានកំណើតជាខ្មែរមានឈ្មោះជាខ្មែរ និងមានមោទនភាពជាខ្មែរបង្ហាញឈ្មោះជាខ្មែរមិនប្រែកែឈ្មោះដែលឪពុកម្តាយគាត់បានដាក់ទុកឲ្យជាកេរម៌តកតាំងពី

កើតមកនិងបានមកចូលរួមក្នុងពិធីដ៏ឧឡារិកថ្ងៃនេះផងដែរ។

គាត់បានស្នើសុំឲ្យយើងខ្ញុំបង្ហាញមុខនិងខ្ឡួនក្នុងប្រជុំដ៏ធំមួយនេះជារៀងរាល់ពេលប្រជុំប្រចាំឆ្នាំតៗមក។

តែជាអនិច្ចាធ៌មលោកកូនផែះប្រាំលលកសក្នុងងារនាទីជាម្ចាស់កាស៊ីណូធំមួយនៅក្រុងតាំប៉ាឈ្មោះហាតរ៉ុកនិងសណ្ឋា គារដ៏ស្កឹមស្កៃបានចាកលោកនេះពីប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះដ៏គួរសោកស្តាយ។គឺគាត់ដែលជាមិត្តម្នាក់ដ៏ពិបាករកបានបំផុតមិន

ចេះវើឃ្នើកាច់រាងកាច់ជង្គង់សោះឡើយទោះលោកជាអ្នកមានទ្រព្យមហាសាលនិងជាកូនចៅបង្កើតរបស់ជីដូនគាត់ឈ្មោះ អូសេយ៉ូឡាមេក្រុមជនពន្ធុដែលតស៊ូមតិរហូតរដ្ឋាភិបាលសហរដ្ឋទទួលស្គាល់និងសងជម្ងឺចិត្តពីបទចងអាឃាតនិងសម្លាប់រង្គាលផ្តាច់ពូជសាសន៍ដល់ជនជាតិរហូតអស់ជិវិតរៀងខ្លួនៗនិងបន្តផលនេះរហូតធ្លាក់មកដល់លោកជាមគ្គុទ្ទេសក៍ក៏ដោយចុះ។

មកទល់ពេលនេះ ផងយើងខ្ញុំនៅតែមិនហ៊ានអួតអាងថាបានធ្វើអ្វីឲ្យខ្មែរនិងអ្វីជាខ្មែរទេ។

ការពិតគឹគ្រាន់តែមានឈ្មោះដែលឪពុកម្តាយបានដាក់ឲ្យយើងខ្ញុំប៉ុណ្ណោះសោះវាមិនមានអីជាដុំកំភួនសោះបើតាមគិត

មើល៍ទៅ?

ពាក្យដូចបានពោលនេះវាស្របតាមពួកអឺរ៉ុបដែលគេបានពោលទុកមកថា មានមួយទើបអាចក្លាយជាមួយបាន (It takes one to be one) ។

 

Advertisements

Written by Kham

16/11/2013 at 6:24 am

%d bloggers like this: