KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

ខ្មែរក្រហម គឺជាអ្នកបោះឆ្នោត អោយនាយក ដេកជោរ សែន ឈ្នះកាលកន្លងមក៍

Image

ភ្នំក្រងក់សៀមយកក្រោយ សម័យ ៧ មោហ៍រាហ៍

ស្មេរ ន ប មេសាទី១២ ឆ្នាំ ២០១៤

អតីតភូមិមូលដ្ឋាន ខាងលិច ជ្រុងខាងលិច-ជើង និង ខាងជើង ជាអតីតកងប្រដាប់អាវុធកម្ពុជាប្រជាធិបតេយ្យ បោះពាក្យ សត្យហើយ!

នាមុនពេលចូលឆ្នាំខ្មែរ ថ្មីៗនេះ តាមបានទៅដល់និងជួបប្រាស្រ័យស្តាប់ពាក្យស្តី ជនមើមៗអតីតកងពលតូច-ធំ វរសេនាតូច-ធំ និងរដ្ឋាបាលពេទ្យយុទ្ធជន និងជាជន របស់ តាម៉ុក អៀងសារី ប៉ុលពត ជ័យជឿន និង មានលោក នាយសេនីយ៍ ផ្កាយមាស ៤ សុខ ភាពជាដើម ពីស្ថានភាពតានតឹងនិងជម្លោះបោកប្រាស់របស់រដ្ឋាភិបាលសព្វថ្ងៃ បានអោយដឹងថា៖

ពពួកគេទាំងនោះមិនពេញចិត្តនឹងអាកប្បកិរិយាក្នុងការប្រមាទខ្ជីរខ្ជារបស់រាជរដ្ឋាភិបាលនីតិកាលទាំងអាទី៤និងទី៥នេះសោះ។

ពួកអតីតសមមិត្ត តតាំង នឹងយួនពិតៗ បានខោកបោះពាក្យថា៖

“វាខ្វះសមត្ថភាពនិងសុពលភាពក្នុងការតតបនឹងការរំលោភពីប្រទេសជិតខាងលើព្រំដែនដីទឹកកោះនិងសមុទ្រ។ ម៉្យាងទៀត ការដែលរដ្ឋាភិបាលយកលេសជម្រុះមន្រ្តីថ្នាក់មធ្យមនិងលើមធ្យមចេញពីការងារនិងដំណែងយោងលេសថាអាយុចូលនិវត្តន៍។

បានន័យថាពពួកលោកទាំងនោះអាក់អន់និងមិនសប្បាយចិត្តនឹងម៌ាយាទរដ្ឋមន្រ្តីនិងអធិបតីរបស់គេនោះទេ ដែលបានបោកប្រាស់ រាស្រ្តបំភ្លៃកេងសម្លេងឆ្នោតតាមឃុំ ភូមិដែលមានសមាន្យចិត្តចំពោះបក្សជំទាស់ហៅ សង្រ្គោះជាតិនោះទេ។”

លោកម្នាក់ធ្លាប់ជាបាវបំរើ ប៉ុលពតនិងបានត្រូវ លោកបងធំដេកជោរ សែន ដកចេញពីនាទីស្រុក បានប្រតិកម្មថា៖

“វាឈ្នះ ឆ្នោតលើកមុនៗមកពីពួកអញអំពាវនាវ សុំសមមិត្តធំៗអោយប្រាប់ជនក្រោមបង្គាប់ការជួយបោះឆ្នោតអោយអាបក្សប្រ ជាជនក្រោមក្តិតយួន នឹកស្មានថាវាគ្រាន់បើ ដឹងអីមកទល់ ពេលនេះវានាំគ្នា លួចមហាលួច មិន ស្វាងរួចយកស្បែកក្តវាហាល ស្រូវបរទេសដាក់ទានអោយ?? នេះជាលើកចុង ក្រោយហើយអាវ៉ាអើយ!”

ពាក្យនេះមិនធម្មតាទេ បើតាមត្រចៀក ជនធម្មតាស្តាប់វិញនោះ។

លោកម្នាក់ទៀតទើបនឹងបានដកចេញពីដំណែងជា នាយប្រធានបញ្ជាការដ្ឋាននគរបាលការពារព្រំ ដែនសៀម-ខ្មែរ ច្រកតា មាន់តូច តាមាន់ធំ ថា៖

“អញមិនលុញពងអោយអ្ហែងទៀតទេក្នុងអាណត្តិថ្មីមុខនេះ អញនឹងប្រាប់គ្នាបងប្អូនអញអោយឃោសនាជួយ បក្សមិនមែន ជាបក្សទ្រក្តិតក្តយួននិងអាបន្លំ ថាខ្មែរអោយមកកាន់អំណាចវិញ។”

ស្មេរ ន ប នេះ បានស្តាប់យ៉ាង បះសក់ និងពាក្យដ៏មានទឹកដមនេះ។

លោកមួយទៀតជាអតីតកម្មាភិបាលកងការពារសន្តិសុខប្រធានរដ្ឋាភិបាលត្រីភាគីពោលទាំងកំហឹងថា៖”វាភ្លេចថា ទ្រង់សីហ មុនីនិងជាមហាក្សត្រិយ៍ សព្វថ្ងៃ លោកធ្លាប់បានមករស់នៅដាំស្ពៃទុកជ្រក់អោយអាពុកលោកហូប។លោកមិនភ្លេចទេ គឺពួក កម្ពុជាប្រជាធិប តេយ្យនេះហើយដែលល្អនឹងលោកព្រមគ្រួសារលោកណាស់។ លោកស្តាយពេលនិងកម្លាំងតតាំងខ្មាំងរបស់ ពពួកសមមិត្តណាស់គឺភាគធំពួកគាត់បានគ្រាន់តែ ឡើង ឯអាអ្នកបេះ គឺជាជន លុញពង លិទ្ធកតិតយួន ទាំងពូជវិញសោះ។”
ការសាបព្រោះខ្យល់ដែលពូតផ្តុំជាព្យុះរបស់បក្សកាន់អំណាចបានឈានមកដល់ផ្លូវបំបែកមុនវេលាបោះឆ្នោតសកលខាងមុខនេះ ប្រាកដមែនហើយ។

គឺថាមតិសង្ស័យជ្រុងតូចមួយបានស្មានទុកមក៍យូរហើយថាគឺកូនទម្ងន់ជញ្ជីងឈ្នះរបស់បក្សប្រជាជនគាំទ្រក្តិតយួន គឺនៅក្នុង ដៃខ្មែរក្រហមមែន។

ជយោ! ជយោ!ខ្មែរជន ប្រជាធិបតេយ្យពិតៗ! បរាជ័យ បក្សអាយ៉ងបរទេសគ្រប់ព៌ណគ្រប់រូបភាព!

 

Advertisements
%d bloggers like this: