KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

គណបក្ស​ប្រជាធិបតេយ្យ​អាច​មិន​ចូលរួម​ការបោះឆ្នោត​ជា​ថ្មី ប្រសិនបើ​ផែនការ​ដោះស្រាយ​វិបត្តិ​របស់​អា​ប់​ភិស៊ី​តត្រូវបដិសេធ​

គណបក្ស ​ប្រជាធិបតេយ្យ​បាន​គំរាម​ធ្វើពហិការ​ការបោះឆ្នោត​សកល​ជាថ្មី​ប្រសិនបើ​សំណើ ​របស់​ប្រធាន​គណបក្ស​សំរាប់​កំណែ​ទំ​​រង់​ជាតិ​មិន​ត្រូវ​បាន​អើពើ​។​ ​អ្នកនាំពាក្យ​គណបក្ស បា​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ជម្លោះ​នយោបាយ​អាច​នឹង​អូសបន្លាយ​បើ​សំណើ​របស់​អាប់​ភិស៊ី​តត្រូវ​​បាន​ បដិសេធ ដែល​នឹង​មានន័យ​ថា​ការប្រឆាំង​តវ៉ា​និង​អំពើ​ហិង្សា​អាច​រារាំង​ការបោះឆ្នោត ​ថ្មី​ណា​មួយ​ដូច​គ្នា​នឹង​ការបោះឆ្នោត​ថ្ងៃ​២​កុម្ភៈ​។​

​លោក​ចា​ វ៉ា​ណុន​បាន​និយាយថា ក្នុងករណីនេះ ប្រទេស​នឹង​វិល​ទៅ​កាន់​ចំណុច​ដើម​និង​គ្មាន​ផ្លូវ​ដែល​គណបក្ស​ចូលរួម​ក្នុង ​ការបោះ​​ឆ្នោត​ទេ​។​

កាលពី​ថ្ងៃ​ព្រហស្បត៍ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ លោក​អាប់​ភិស៊ី​ត វេចា​ជីវ៉ា បាន​និយាយថា​លោក​នឹង​មិន​ឈរ​ឈ្មោះ​បោះ​​ឆ្នោត​ប្រសិនបើ​គ្រប់​ភាគី​ទទួល​យក​ សំណើ​របស់​លោក​សំរាប់​កំណែ​ទំរង់​។​លោក​ថា ចំណាត់ការ​នេះ​មាន​បំណង​បង្ហាញ​មិនមាន​​របៀបវារៈ​បង្កប់​នៅក្នុង​យុទ្ធនាការ ​របស់​លោក​ដើម្បី​បញ្ចប់​ភាពជាប់គាំង​នយោបាយ​។​

​តែ​ការសន្យា​របស់​ លោក​បាន​ជួប​ការជំទាស់​ពី​នាយក​រដ្ឋមន្ត្រី​ចាំ​ផ្ទះ​យី​ង​ឡាក់ ស៊ីណា​វ៉ាត ដែល​បាន​និយាយថា លោក​អាប់​ភិស៊ី​ត​គួរ​កុំ​ភ្ជាប់​លក្ខណ្ឌ​ទៅនឹង​សំណើ​របស់​លោក ។​

​ យី​ង​ឡាក់​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​អាប់​ភិស៊ី​ត​ដើម្បី​ពិភាក្សា​សំណើ​ នេះ​នៅថ្ងៃនេះ​។​ ​តែ​លោក​អ្នកនាំពាក្យ ចា​វ៉ា​ណុន បាន​និយាយថា លោកស្រី​យី​ង​ឡាក់​គួរ​ផ្តល់​ការពន្យល់​ច្បាស់លាស់​មួយ​ចំពោះ​សាធារណជន ប្រ​​សិន​បើ​លោកស្រី​ច្រានចោល​សំណើ​របស់​អាប់​ភិស៊ី​ត​។​

​ថ្លែង​ ក្នុង​ទូរទស្សន៍​Blue Sky​កាលពី​ថ្ងៃ​ម្សិលមិញ លោក​អាប់​ភិស៊ី​ត​បាន​និយាយថា លោក​សុំ​ដកខ្លួន​ចេញពី​ការ​ឈរឈ្មោះ​នៅក្នុង​​ការបោះ​ឆ្នោត​ណាមួយ​ដើម្បី​ បង្ហាញ​ថា លោក​មិន​ទទួល​ផល​ចំណេញ​អ្វី ប្រសិនបើ​សំណើ​របស់​លោក​សំរាប់​កំណែ​ទំរង់​ត្រូវបាន​ទ​ទួ​​ល​យក​ពី​ គ្រប់ភាគី​៕

Advertisements
%d bloggers like this: