KHAMERLOGUE

" Killing fields of Cambodia, not the only injustice for Cambodian victims only; but, it's for the whole humanity." A survivor

Posts Tagged ‘លោក សម រង្ស៊ី

លោក សម រង្ស៊ី៖ អ្វីដែលនាំឲ្យ​​ CNRP ផ្លាស់ប្តូរលឿន ដោយសារ ក្រុមប្រឹក្សា CPP បោះឆ្នោតជូន

(ដើមអម្ពិល)ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) លោក សម រង្ស៊ី បានថ្លែងថា ចំណុចសំខាន់ដែល ធ្វើឲ្យគណបក្ស របស់លោក ប្រែមុខមាត់យ៉ាងឆាប់រហ័ស នៅក្នុង រយៈពេលដ៏ខ្លី ដោយសារតែមានការគាំទ្រ របស់សមាជិកក្រុម ប្រឹក្សាឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា (CPP) បោះឆ្នោតជូន។

ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងនៅក្នុងពិធី សំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋ នៅពហុកីឡា ដ្ឋានខេត្តក្រចេះ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤។

លោក សម រង្ស៊ីបានបញ្ជាក់ថា “ អ្វីដែលនាំមកនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ច្បាស់លាស់មែនទែន គឺមានក្រុម ប្រឹក្សាគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជូន គណបក្សសង្រ្គោះជាតិ”។

នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់ទង មន្រ្តីជាន់ខ្ពស់គណបក្សប្រ ជាជនកម្ពុជាលោក ជាម យៀប ដើម្បីសុំការ អធិប្បាយ ប៉ុន្តែលោកមិនទទួលទូរស័ព្ទឡើយ៕

Advertisements